ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង បានបញ្ជាក់នៅក្នុងសនិ្នសីទនៅព្រឹកនេះថា ចាប់ពីពេលនេះតទៅនឹងសម្រួលការងារជាច្រើនសម្រាប់ការបង្កើតសហជីពនៅកម្ពុជា ហើយសហជីពអាច និងកើនឡើងទ្វេដង ប៉ុន្តែតទៅនេះក៏នឹងមិនមានការយោគយល់ទេចំពោះអ្នកមិនគោរពច្បាប់។
លោករដ្ឋមន្រ្តីបញ្ជាក់ថា និយោជកបើបណ្តេញសហជីពចេញដោយខុសច្បាប់ ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ សហជីពបង្កបញ្ហា បាតុកម្ម កូដកម្ម ឬការតវាណាមួយ ដែលមិនគោរពច្បាប់នោះ នឹងប្រឈមចំពោះមុខច្បាប់ដូចគ្នា ពោល គឺសិទ្ធិស្មើក្នុងការងារ មិនមានអ្នកណា ភាគីណាមួយ អាចរំលោភលើសិទ្ធិអ្នកដទៃបាននោះទេ៕
មតិយោបល់