ភ្ញាក់ផ្អើល ឌីជេ ឡាយអ៊ិន ធ្វើរឿងខុសច្បាប់ ត្រូវប៉ូលិសចាប់ខ្លួន
យោងតាមសេចក្តីរាយការណ៍ ក្រោយការបង្ក្រាបលើករណីជួញដូរ និងរក្សាទុកគ្រឿងញៀនមួយ កាលពីវេលាម៉ោង២ និង២០ចូលថ្ងៃទី១៩ ធ្នូ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័ទី៦នៃមន្ទីរប្រឆាំងគ្រឿងញៀន ចាប់បានជនសង្ស័យប្រុស-ស្រីចំនួន៤នាក់ ដោយក្នុងនោះមានលោក ឌីជេ ឡាយអ៊ិន ដែលជាអតីតពិធីករល្បីល្បាញរបស់ CTN និងប៉ុស្តិ៍លេខ៩។ ការឃាត់ខ្លួនលើតារារូបនេះ បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង…