ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតបេក្ខនារី Cambodian Idol គង់ កែវមរកត ចេញបទដំបូង អត្ថន័យកប់

គ្រាន់តែបើកឆាកឆ្នាំ២០១៩ភ្លាម តារាចម្រៀងកញ្ញា គង់ កែវមរកត ដែលត្រូវគេស្គាល់ថាជាអតីតបេក្ខនារីក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ បញ្ចេញស្នាដៃដំបូងរបស់ខ្លួនភ្លែត ដោយបទថ្មីផ្ទាល់ខ្លួនរបស់នាង គឺមិនត្រឹមតែមានបទភ្លេងពិរោះប៉ុណ្ណោះទេ ប៉ុន្តែអត្ថន័យក៏កប់សារីជក់ចិត្តផងដែរ។

មានការរំពឹងថាយ៉ាងខ្លាំងថាមួយបទ«ផ្លូវស្នេហ៍»ដែលទើបចេញបង្អួតមហាជននេះ នឹងធ្វើឲ្យនាងឈានឡើងមួយកម្រិត ខណ:ដែលនាងក៏មានរូបសម្រស់ស្អាតប្លែក ព្រមជាមួយនឹងកេរ្តិ៍ឈ្មោះបោះសំឡេងក៏មិនដូចមុន។

មកទល់ពេលនេះ តារាចម្រៀងគង់ កែវមរកត នៅមិនទាន់សម្រេចគោលដៅក្លាយជាតារាចម្រៀងប្រចាំផលិតកម្មធំមួយដូចដែលនាងចង់បាននៅឡើយទេ ប៉ុន្តែគេឃើញនាងមានទីផ្សារឡើងឆាកទូរទស្សន៍ និងកម្មវិធីផ្សេងៗស្ទើរមិនមានពេលសម្រាក ក្នុងពេលដែលនាងក៏ចេញលេងស្ទីលរាំរែក មិនច្រៀងតែបទស្រគត់ស្រគំដូចមុន ធ្វើឲ្យមានការចាប់អារម្មណ៍ភាគច្រើនពីស្រទាប់មហាជន។

បទចម្រៀងមួយបទ«ផ្លូវស្នេហ៍»ដែលនាងទើបតែបើកឆាកបង្ហោះដើមឆ្នាំ២០១៩ក្ដៅ បានធ្វើឲ្យគេមើលឃើញគ្រប់គ្នាថា នាងកំពុងតែឈានឡើងនៅក្នុងវិស័យចម្រៀង តែគេមិនទាន់ដឹងថាតើបទចម្រៀងនេះ អាចអន្ទងម្ចាស់ផលិតកម្មធំៗឲ្យចាប់អារម្មណ៍យកនាងធ្វើជាតារាចម្រៀងកុងត្រាតាមការចង់បាន ឬមិនយ៉ាងណានោះទេ ដោយគ្រាន់តែការបញ្ចេញស្នាដៃមានបទចម្រៀងផ្ទាល់ខ្លួននៅក្នុងពេលនេះ កំពុងធ្វើឲ្យបេក្ខនារីក្នុងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិមួយនេះ ឈានឡើងមួយកម្រិត។ ចម្រៀងរបស់នាង ក្រៅពីជាបទសាច់ភ្លេងថ្មី ក៏មានអត្ថន័យពិរោះកប់ គួរឲ្យជក់ចិត្តណាស់ដែរ ជាពិសេសសម្រាប់អ្នកមានស្នេហា ហើយមានរឿងរ៉ាវដូចគ្នានឹងអត្ថន័យក្នុងបទចម្រៀងរបស់នាង។

ចង់ដឹងថាបទចម្រៀង«ផ្លូវស្នេហ៍»របស់នាង មានសាច់ភ្លេង និងអត្ថន័យពិរោះយ៉ាងណាសូមអញ្ជើញស្ដាប់កម្សាន្ត៖

មតិយោបល់