ភ្នំពេញៈ បើទោះបីជាអ្នកក្នុងរង្វង់សិល្បៈ មិនដល់៥តុ ក្រៅពីនេះសុទ្ធតែជាភ្ញៀវខាងសាច់ញាតិហៅ បានធ្វើឲ្យពិធីខួប តារាសម្តែង សុភ័ណ្ឌ លីនដា មានភាពគគ្រឹកគ្រេង លើសពីការរំពឹងទុក ។
នេះគឺជាឆ្នាំទី៣ ហើយ ដែលតារាសម្តែង សុភ័ណ្ឌ លីនដា បានធ្វើខួបកំណើត គំរប់អាយុ ២៣ឆ្នាំ ដោយរៀបចំឡើងចំនួន ១០ តុជាង នៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក នៅរាត្រីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ។
សុភ័ណ្ឌ លីនដា បានប្រាប់ Post News ឲ្យដឹងថា ពិធីខួបនេះដែរ គឺអ្នកម្តាយ និងបងស្រីនៅក្រៅប្រទេស ជាអ្នករៀបចំឲ្យ ប៉ុន្តែសម្រាប់ការចំណាយនាងមិនអាចប្រាប់បាននោះទេ ព្រោះនៅមានចំណាយច្រើន ។
ទោះបីជាយ៉ាងណា សុភ័ណ្ឌ លីន ថា«កន្លងទៅខ្ញុំចាយជាង ២ពាន់ដុល្លារធ្វើខួប តែប៉ុណ្ណោះ» ។
តារាស្រីល្បីគួរសមក្នុងពិភពសិល្បៈ បានបន្តថា ខួបកំណើតខ្លួន ជារៀងរាល់ឆ្នាំ គឺបងស្រីធំ នៅស្រុកគេ បានប្រាប់ ប៉ាម៉ាក ឲ្យជួយរៀបចំឲ្យ ៕
មតិយោបល់