ព័ត៌មានអន្តរជាតិ

មេបញ្ជាការជាន់ខ្ពស់អាមេរិកនៅអាហ្វហ្គានីស្ថាន ប្រាប់ទ័ពឲ្យត្រៀមខ្លួន សម្រាប់លទ្ធផលណាមួយ

អាហ្វហ្គានីស្ថានៈ យោងទៅតាមឧត្តមសេនីយ៍កំពូលអាមេរិក ប្រចាំនៅអាហ្វហ្គានីស្ថាន បានឲ្យដឹងថា កិច្ចចរចាសន្តិភាព ជាមួយពួកតាលី នឹងអាចដំណើរទៅរួច ហើយកងកម្លាំងណាតូ ត្រូវតែត្រៀមខ្លួន សម្រាប់លទ្ធផលណាមួយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩។

ដោយឧត្តមសេនីយ៍លោក Scott Miller មេបញ្ជាការកងកម្លាំងអាមេរិក និងជាមេបញ្ជាការបេសកកម្មគាំទ្រដំណោះស្រាយគ្មានសង្រ្គាម (RS) របស់ណាតូនៅអាហ្វហ្គានីស្ថាន បានប្រាប់កងទ័ពណាតូខ្លួនឲ្យត្រៀមលក្ខណៈ សម្រាប់លទ្ធផលណាមួយ នៅក្នុងកិច្ចចរចាសន្តិភាព រវាងក្រុងវ៉ាស៊ីនតោន និងពួកតាលីបង់។

ថ្លែងនៅមុខទីស្នាក់ការ RS នៅទីក្រុងកាប៊ុល កាលពីថ្ងៃទី១ ខែមករានេះ លោក Miller បានព្រមានអំពីការត្រៀមខ្លួនរួចជាស្រេច សម្រាប់ដំណើរការចរចា មិនថាទទួលបានលទ្ធផលវិជ្ជមាន ឬអវិជ្ជមាននោះទេ៕

មតិយោបល់