ព័ត៌មានសិល្បៈ និងកម្សាន្ត

ទិត្យ វិច្ឆិកា៖ ស៊ីបានចេះតែស៊ីទៅ ពាក្យនេះថោក ក្រសួងសូមពិនិត្យផង

ភ្នំពេញៈ ចេញមុខប្រតិកម្មប្រាប់ Post News នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ តារាចម្រៀង ទិត្យ វិច្ឆិកា បានធ្វើការអះអាងថា បទចម្រៀង «ស៊ីបានចេះតែស៊ីទៅ» និង «ទាល់តែយូរបានស៊ីអូនបាន» ប៉ារ៉ូលបទចម្រៀងនេះ វាអាវ៉ាសែ សូមឲ្យក្រសួងវប្បធម៌ និងវិចត្រសិល្បៈ ជួយពិនិត្យផង។
ប្រតិកម្មរបស់ ទិត្យ វិច្ឆិកា កើតឡើង ក្រោយបទច្រៀង «ទាល់តែយូរបានស៊ីអូនបាន» ដែលច្រៀងដោយកញ្ញា ម៉ា លីស ក្នុងផលិតកម្ម U Production បានចែកចាយនៅលើទំព័រហ្វេសប៊ុក យ៉ាងព្រោតព្រាត។ បទចម្រៀងនេះដែរ ជាបទមួយ ដែលឆ្លងឆ្លើយ ជាមួយនឹងបទ «ស៊ីបានចេះតែស៊ីទៅ» ច្រៀងដោយ កែវ វាសនា ក្នុងផលិតកម្មថោន ។

13495340_1079802255391619_5739960691021371692_n

ទិត្យ វិច្ឆិកា បានប្រាប់ឲ្យដឹងថា លោកមិនរិះគន់ទៅលើ អ្នកចម្រៀងនោះទេ លោករិះគន់ ទៅលើអ្នកនិពន្ធ ដោយយូរៗទៅ អត្ថបទក្នុងបទចម្រៀងនេះ វាជ្រុលពេកសម្រាប់សង្គមខ្មែរ សម្រាប់អ្នកចម្រៀងខ្មែរ ដោយអ្នកចម្រៀងប្រុស ច្រៀង «ស៊ីបានចេះតែស៊ីទៅ» ជារឿងមួយមើលងាយស្រ្តីមួយ ហើយមួយទៀតសម្រាប់ស្រ្តីដែលគាត់ ច្រៀងតទៅវិញ ជារឿងមួយទៅជា ប៉ារ៉ូលចម្រៀង អាវ៉ាសែ ធ្វើឲ្យក្មេងៗ ប្អូនៗជំនាន់ក្រោយ គាត់ចាប់អារម្មណ៍ទៅលើ ប៉ារ៉ូលហ្នឹង។

តារាចម្រៀងដែលផុសផុល ក្នុងសកម្មភាពមនុស្សធម៌ ថា «យូរៗទៅ វាបាត់សុជីវធម៌ អាភាពល្អ របស់ខ្មែរអស់ ហើយពិសេស យកបទគេមកកាឡៃ ដោយបច្ចុប្បន្នថា ថៃលួចល្ខោនខោល តែខ្លួនឯងលួចរបស់គេរាល់ថ្ងៃ អត់គិតទេ »។

ទន្ទឹមជាមួយនឹងគ្នានេះដែរ លោក ទិត្យ វិច្ឆិកា បានដាក់ការស្នើសុំ ទៅកាន់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក សុះ ម៉ាច ប្រធានសមាគម សិល្បករខ្មែរ សូមពិនិត្យទៅលើប៉ារ៉ូល និង ការនិពន្ធរបស់គាត់ផង ដោយរាល់ថ្ងៃ មិនដឹងថាពួកគាត់ចេញពីសាលាណាមក ដោយភាគច្រើននិពន្ធចេញនូវ ពាក្យអសីលធម៌ ពាក្យឈ្លើយ ដែលធ្វើឲ្យប្រជាជខ្មែរ និងកូនខ្មែរទទួលយកមិនបាន ចឹងសូមរឹតបន្តឹងផង៕

13592360_1084223961616115_6136880701240653727_n13537538_1082335271804984_1732634342577128382_n13529065_1081017015270143_8983078690943721572_n13512049_1084227651615746_9174168667862846388_n

មតិយោបល់