ព័ត៌មានសិល្បៈ និងកម្សាន្ត

ភាពយន្ត «អាស៊ុយទ្រីស្មោះស្នេហ៍» រំពឹងជោគជ័យច្រើន

ភ្នំពេញៈ ភាពយន្ត «អាស៊ុយទ្រីស្មោះស្នេហ៍» របស់ផលិតកម្ម BKS បានដាក់សម្ពោធជាផ្លូវការ កាលពីរាត្រីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ដោយម្ចាស់ផលិតកម្មរំពឹងជោគជ័យច្រើន និងសង្ឈឹមថាទស្សនិកជន នឹងចូលមកទស្សនាយ៉ាងច្រើនកុះករ ។
ភាពយន្តដែល កំប្លែង តាំងពីដើមរហូតដល់ចប់ លាយឡំមនោសញ្ចេតនា សម្រក់ទឹកភ្នែក បានញ៉ាំងឲ្យទស្សនិកជន ដែលទស្សនាផ្ទាល់ សើចហើយសើចទៀត ជាមួយនឹងសកម្មភាពឡប់ៗ របស់ លោក ឈុន សុវណ្ណភក្តី ។
ចាងហ្វាងផលិតកម្ម BKS លោក ឈុន សុវណ្ណភក្តី បានឲ្យដឹងថា សម្រាប់ភាពយន្ត នេះ លោករំពឹងជោគជ័យច្រើនរហូតដល់ទៅ ៨០ ភាគរយ ព្រោះតែរឿងទី២ នេះផលិតកម្មលោក បានសម្រិតសម្រាំង ទាំងគុណភាព គ្រប់បែបយ៉ាង ធ្វើយ៉ាងណា អាចប្រកួតប្រជែង នៅលើទីផ្សារបាន ។
ឈុន សុវណ្ណភក្តីថា «ភាពយន្តនេះខាងផលិតកម្ម ខ្ញុំ ផលិតអស់ជាង ៧ម៉ឺនដុល្លារ ជាមួយនឹងឧបករណ៍ទំនើបៗ និង តួល្បីៗ យកមកសម្តែង »។
លោក ក៏បានអះអាងថា ខាងផលិតកម្ម BKS នឹងប្តេជ្ញាចិត្ត ផលិតរឿងឲ្យបាន ២រឿងក្នុងមួយឆ្នាំ ហើយភាពយន្តក្រោយនេះ អាចនឹងនិយាយអំពីប្រវត្តិសាស្ត្រខ្មែរ ហើយក៏នឹងបន្តប្រកាន់គោលជំហរ ផលិតបទចម្រៀង Original Song ផងដែរ ៕

 

851411038_116612_6731170065034945434 851411974_117477_12720059364479798665 851416705_117576_6104808288744362286 851416807_117514_9208650872750877209 851418480_117022_16092708309464197196 851418762_117051_14058687661433648799 851419388_117707_9017936789770528470 851422663_118367_11179950318759179166 851423329_117780_315787605603856529 851423335_116277_2380423091534145187

មតិយោបល់