សមាជិកក្រុម TRAX លោក Jung Mo និងនាង Shin Soo Ji លេចឮពាក្យចចាមអារ៉ាមថាបានណាត់ជួបគ្នា

(កូរ៉េ)៖ កាលពីពេលថ្មីៗនេះ សមាជិកក្រុម TRAX លោក Jung Mo និងនាង Shin Soo Ji បានលេចឮពាក្យចចាមអារ៉ាមមួយ ថាបានណាត់ជួបគ្នា ប៉ុន្តែទាក់ទងនឹងរឿងខាងលើនេះ ត្រូវបានទីភ្នាក់ងារខាងផលិតកម្មលោក Jung Mo ធ្វើការបដិសេធផងដែរ។ នេះបើយោងតាមគេហទំព័របរទេសបានចេញផ្សាយព័ត៍មាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦។

ចំពោះការចោទប្រកាន់នេះ សមាជិកក្រុម TRAX និងអតីតកីទ្បាការនីអូឡាំពិកនាង Shin Soo Ji ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ពួកគេទាំងពីរនាក់ពិតជាមានការណាត់ជួប និងលេងកីទ្បា baseballជាមួយគ្នាមែន។ ប៉ុន្តែបើតាមទីភ្នាក់ងារខាងផលិតកម្មកម្សាន្ត SM Entertainment បានឲ្យដឹងជាផ្លូវការថា ទំនាក់ទំនងរវាងពួកគេទាំងពីរគឺត្រឹមតែជាមិត្តជិតស្និតប៉ុណ្ណោះ ពុំមែនជារឿងស្នេហានោះទេ៕

photo_2016-04-19_17-28-31enhanced-buzz-9912-1373082550-0 11375390_923386701083867_1976914647_n 20150812090921_1_1439370561

មតិយោបល់