ភ្នំពេញៈ បង្ហាញវត្តមានចុងក្រោយនៅរាត្រីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ក្នុងកម្មវិធីសម្ពោធរឿង «អាស៊ុយទ្រីស្មោះស្នេហ៍» គេសង្កេតឃើញថា នី មុន្នីនាថ តារាទឹកភ្នែកក្នុងចិត្តទស្សនិកជន មានភាពស្គមស្គាំងច្រើន ប្លែកបំផុត ខុសពីការបង្ហាញខ្លួនលើកមុនៗ ។
ភាពស្គមស្គាំងនេះ ត្រូវបានគេមៃទុក ថាទំនងជានាង មានបញ្ហាក្នុងចិត្ត ច្រើនគេងមិនគ្រប់ ឬពិបាកចិត្ត រឿងស្នេហា ដែលនៅមួយចំហៀងប្រទេសម្ខាងម្នាក់នោះ ។
មានការលើកឡើងផ្សេងទៀតថា នាងអាចនឹងមានភាពរកាំរកូស ជាមួយនឹងគូស្នេហ៍ ប៉ុន្តែការលើកឡើងដូច្នោះ ត្រូវបាននាង ទាត់ចោល តាមរយៈសម្តីបទសម្ភាសថា នាងរវល់ការងារច្រើនបានស្រក់គីឡូយ៉ាងនេះ ។
នី មុន្នីនាថា «ស្រកសាច់ ស្រកប្រហែល ៤ទៅ៥គីឡូ និយាយរួមគឺនាងអត់ងងុយ ខ្ញុំញ៉ាំ រាងខុសពេលបន្តិច ហើយរវល់ថតតាមខេត្តច្រើន ដូចជា កំពង់ឆ្នាំង បាត់ដំបង និងភ្នំពេញយើង»។
ទន្ទឹមជាមួនឹងគ្នានេះដែរ តារាទឹកភ្នែក នី មុន្នីនាថ ក៏បង្ហើបថានាងគ្រោងនឹងចេញសម្តែង នៅប្រទេសក្រៅ ប៉ុន្តេនាងសូមមិននិយាយ និងបង្ហើប ដោយរងចាំ លទ្ធផលធ្លាក់មកសិន ៕
មតិយោបល់