យោងតាមសារព័ត៌មាន ជាច្រើនដែលចេញផ្សាយក្នុងពេលថ្មីៗនេះ បានចុះផ្សាយថា វត្តមានរវាង Leonardo DiCaprio តួកប៉ាល់ទីតានីក និង តារចម្រៀង Rihanna បង្ហាញខ្លួនរួមគ្នា នៅក្លិបរាត្រី Up & Down ក្នុងទីក្រុង ញ៉ូវយ៉ក បានក្លាយជាប្រធានបទក្តៅគគុកថា តារាចម្រៀង និងតួប្រុសនេះ លួចបង្កាត់ភ្លើងស្នេហ៍រួមគ្នា ។
អ្នកទាំងពីរ គេឃើញនៅក្លិបខាងលើ កាលពីថ្ងៃទី ១៤ ខែ កុម្ភៈ ត្រូវជាថ្ងៃ បុណ្យនៃក្តីស្រលាញ់ ដែលសកម្មភាពនេះ ធ្វើឲ្យមានពាក្យចចាមអារាមជាច្រើន ។
កាលពីខែ កន្លងទៅ តារាចម្រៀង Rihanna និងលោក Leo បានទាក់ទងគ្នា ក្នុងកម្មវីធីជប់លៀងនៅ ហូលីវ៉ូត ។តារាទាំងពីរនេះ ត្រូវបានគេលួចថតបាន នៅ សណ្ឋាគារ Sunset Marquis ដើម្បីអបអរ ខួបកំណើតមិត្តរួមអាជីព ។
ប្រភពព័ត៌មាន បានបន្តថា ក្នុងអំឡុងពេល ខួបកំណើតនោះ តារាទាំងពីរនេះ បានប្តូរស្នាមថើបនឹងគ្នា ដោយថ្ពក់អណ្តាត និងបបូរមាត់ ។ ក្នុងពិធីខួបកំណើតនោះ ក៏មាន Hilary Duff, Tom Hardy, Paris Hilton ក៏នៅទីនោះដែរ ។
នេះមិនមែនជាលើកទី ១នោះទេ ដែល Rihanna និងលោក Leo ត្រូវបានគេប្រមាញ់ ពេលនៅជាមួយនឹងគ្នា ។ដោយមុននេះ អ្នកទាំងពីរ ក៏បានចូលរួមពិធីបុណ្យរួមគ្នា Year’s Eve នៅ ផ្លូវ Barts ក្នុងប្រទេសបារាំង ។
ជាមួយនឹងព័ត៌មាន លួចបង្កាត់ភ្លើងស្នេហ៍នេះ នាង Rihanna និងលោក Leo មិនទាន់ចេញមុខ បដិសេធនៅឡើយនោះទេ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់