កាន់តែចាប់អារម្មណ៍បន្ទាប់ពីបទ “អ្នកណាអោយអូនទៅ” របស់តារាចម្រៀងខេម ដែលទទួលបានការគាំទ្រខ្លាំងនោះ ត្រូវបានប្រកាសថា ទុកសិទ្ធិអោយលោក Rith Omega ជាអ្នកដឹកនាំផលិត។ ផលិតករល្បីឈ្មោះរូបនេះ ប្រកាសថា ដោយសារមួយបទនេះ ខ្លួនអត់បានដេកពួន៣ថ្ងៃ ទម្រាំបញ្ចប់ការថត។
លោក រិទ្ធ អូមេហ្គា បានថ្លែងក្រោយបានបញ្ចប់សកម្មភាពថតបទនេះថា ក្រោយទទួលភារៈអោយដឹកនាំសម្ដែងបទនេះ លោកតាំងចិត្ត ធ្វើឡើងដោយអត់ដេកអត់ពួនតែម្ដង ព្រោះតែចង់អោយMV បទនេះមានការចាប់អារម្មណ៍។ លោកថា បទចម្រៀង “អ្នកណាឲ្យអូនទៅ” របស់ ខេម ខ្លួនបានផលិតសាច់រឿងមួយ ដែលមហាជននឹងនឹកស្មានមិនដល់ ដោយលោកបានទាំងរំពឹងថា MV បទនេះ នឹងមានការគាំទ្រខ្លាំងនោះផង។
លោកថាបទនេះ ពិរោះ តែMV បទចម្រៀងដឹកនាំមិនបានល្អ នោះមិនខុសពីធ្វើអោយអ្នកគាំទ្រខកចិត្តនោះឡើយ។ ដូច្នេះហើយទើបលោក និងក្រុមការងារសម្រេចចិត្តប្រឹងប្រែង មិនបានដេកពួនទល់ៗភ្លឺ ដើម្បីអោយបានសាច់រឿងមួយតាមការរំពឹង។
លោកថា ដើម្បីបទ “អ្នកណាអោយអូនទៅ” បញ្ចប់ដោយជោគជ័យ លោកសុខចិត្តអត់បានសម្រាក៣យប់ ដោយថ្ងៃខ្លះ ត្រូវថតដល់ម៉ោង ២ ឬ ម៉ោង៣ទៀបភ្លឺ។ យ៉ាងណាមិញ លោកថាសប្បាយចិត្ត ដោយសារតែលោកចង់អោយតារាចម្រៀងខេម មានសន្ទុះ ក្រោមទឹកដៃរបស់ខ្លួន៕
មតិយោបល់