មកទល់ម៉ោងនេះ គេកត់សម្គាល់តារាចម្រៀងយុវវ័យលោក ថេណា ទទួលរងនូវការរិះគន់កាន់តែខ្លាំង បន្ទាប់ពីលោកចេញបទ ដែលមហាជនចាត់ទុកថា ជាបទឆ្កួតបែកៗ ដោយច្រៀងរៀបរាប់ពីទិដ្ឋភាពរួមភេទជាមួយនារីម្នាក់ ដែលមិនខុសពីបទសុិច ក្រោមចំណងជើងថា “អេម”។ មួយបទរបស់លោក សាមីខ្លួនប្រកាសថា បានលុបក្រោយពេលមានការរិះគន់ប៉ុន្មានម៉ោងក្រោយ ប៉ុន្តែនៅលើយូធូប គឺនៅតែមាន ខណៈដែលការរិះគន់ នៅបន្តឡើងកម្ដៅកក្រើកហ្វេសប៑ុកនៅឡើយ។
អ្នកលេងហ្វេសប៑ុក កំពុងបង្ហាញការទទួលយកមិនបានចំពោះបទនេះ ដោយអះអាងថា លោក ថេណា បានធ្វើរឿងអោយវិស័យចម្រៀងខ្មែរ រងការតិះដៀល ជាពិសេសនៅពេលលោក បាននិពន្ធប៉ារ៉ូល ដែលមិនខុសពីការរៀបរាប់ពីទិដ្ឋភាពរួមរក្សមួយ ដែលស្ដាប់ហើយ ធ្វើអោយមនុស្ស ភាគច្រើនទើសភ្នែក។ បើទោះជាលោកសម្រេចចិត្តលុបចោល និងបានសុំទោសជាសាធារណៈ ប៉ុន្តែអ្នករិះគន់នៅតែបន្តកញ្ជ្រោលឡើង ស្របគ្នាដែលបទរបស់លោក ត្រូវបានឆាណែលយូធូប បង្ហោះព្រោងព្រាត ដែលមិនខុសពីដុតកម្ដៅមហាជន។ អ្នកគាំទ្រលោកក្នុងបទមុនៗភាគច្រើន បានប្រើពាក្យថា លោកមើលរឿង១៨+ច្រើនពេក ទើបក្លាយជាអ្នកចម្រៀងបែកៗ និងថា បណ្ដាលមកពីលោកចេញបទប៉ុន្មានចុងក្រោយមិនសូវផ្ទុះខ្លាំង ទើបបញ្ចេញមួយបទនេះ ដើម្បីអោយល្បីបញ្ច្រាសខ្យល់។
អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានបង្ហាញប្រតិកម្មដែលតារាចម្រៀងម្នាក់ យកសាច់រឿងលើគ្រែមកធ្វើជាបទចម្រៀង ប៉ុន្តែអ្នកនាង ក៍សម្ដែងការហួសចិត្ត ដែលមានអ្នកគាំទ្រតារារូបនេះ ផ្កាប់មុខមួយចំនួនតូចចេញមុខប្រឆាំង។
លោក កៅ សីហា អ្នកដឹកនាំសម្ដែងប្រចាំហង្សមាស បានហៅការចេញបទចម្រៀងរបស់លោកថេណា ធ្វើអោយអាប់អោនសង្គមខ្មែរ បណ្ដាលមកពីក្រសួងពាក់ព័ន្ធពិសេស ក្រសួងវប្បធម៍ បិទភ្នែកដេកលក់។ លោកចង់សំដៅថា បណ្ដាលមកពីក្រសួង ខ្វះចំណាត់ការ អោយមានប្រសិទ្ធភាព ទើបបណ្ដាលអោយតារាមួយចំនួន ចេះតែបន្តរឿងខុសឆ្គងពីមួយទៅមួយ ដែលហាក់ដូចជាវិស័យសិល្បៈខ្មែរគ្មានអ្នកគ្រប់គ្រង។
លោក ម៉ៃ សុគន្ធ បានអះអាងថា ត្រឹមពាក្យសុំទោស ថេណា មិនអាចជៀសផុតពីការរិះគន់បានទេ ដោយសារតែការបញ្ចេញបទនេះ គឺបើគ្មានចេតនាធ្វើឡើង ក៏មិនអាចបទនោះ បង្ហោះកើតដែរ។ លោកថាចម្រៀងមួយបទចុងក្រោយនោះ ទោះជាបានប្រើបម្រាម សម្រាប់តែ១៨+ តែជារឿងដ៏អាម៉ាស់ ដែលតារាចម្រៀងម្នាក់ បញ្ចេញគំនិតនោះឡើង ហើយធ្វើអោយវិស័យចម្រៀងខ្មែររងការរិះគន់។ ក្នុងនោះ លោកក៏បានសរសេរថា “និពន្ធភ្លេងនិពន្ធចំរៀងអាចម៍ឆ្កែ💩🐕អ គ្រាន់តែអក្សរខ្មែរ សរសេរមិនត្រូវជ្រុងផង ខួរវាដិតដាមតែរឿង ឆុយគ្នាក្នុងសាលាហ្នឹងឯង (ប្រើសិទ្ធិលើសព្រំដែនហើយ) សំខាន់វាជិតដល់ថ្ងៃ១៤ កុម្ភៈទៀត យី អាខួរល្មោភកាមនេះវើយល្មមដុះក្អែលខួរ SEX វាចេញទៅ😏(ក្រសួងពាក់ព័ន្ធ និងសមាគមសិល្បៈ ទុកអាដង្កូវពាក់មុខទេវតា អូរីជីណលសងនេះធ្វើអី)បងជូនពរអោយអូនឯង អនាគតប្រពន្ធអូនឯង គឺ ស្រីម្នាក់ហ្នឹង ក្នុងចំរៀងហ្អែង😈😈😈”៕
https://youtu.be/es3gzgA9JNY
មតិយោបល់