ព័ត៌មានជាតិ

ទៀតហើយ រកឃើញស្ថានីយ ដេប៉ូចែកចាយប្រេងឥន្ធនៈ ០២ ទីតាំង ចាក់សាំងមិនគ្រប់ នៅខណ្ឌមានជ័យ

ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមសហការជាមួយ អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធន: ចុះត្រួតពិនិត្យបណ្តាស្ថានីយ /ដេប៉ូចែកចាយប្រេងឥន្ធន:ចំនួន០៦ ទីតាំង ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគ លើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់ របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ០៦ ផងដែរ។

លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធន: ០១ ទីតាំង មិនមានអនុលោមភាពផែ្នកគុណភាព និងបរិមាណ ហើយនឹង ០១ ទីតាំងទៀត មិនមានអនុលោមផ្នែកបរិមាណ

ដោយសារនេះ ជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ ។ បើមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់