ព័ត៌មានជាតិ

​លុចស៊ីស RX300 ស្លាលេខ​ ភ្នំពេញ​2AR-9457 រេចង្កូត​បុក​បង្កាន់​ដៃ​ស្ពាន​ប្រឡាយ​ទឹក​ស្អុយ ផ្អើលទាំងព្រហាមហ្មង!

ភ្នំពេញ: ករណីរថយន្ត​មួយគ្រឿង សង្ស័យអ្នកបើកស្រវឹងស្រា បានបើក​ដឹក​នារី​ម្នាក់​ ក្នុង​ល្បឿន​យ៉ាង​លឿន ជ្រុល​ចង្កូត​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​ប្រឡាយ​ទឹកស្អុយ​ បណ្តាឲ្យ​ដាក់កង់ទៅ​មុខ​លែង​រួច​

ហេតុការណ៍នេះ បានកើតទ្បើង​កាល​ពី​វេលាម៉ោង ​៤និង១៥នាទី​ទៀប​ភ្លឺ​ឈានចូលថ្ងៃទី​១២​ ខែកុម្ភ:​ ឆ្នាំ​២០១៩​ មានត្រង់ចំណុច​ស្ពានថ្មប្រឡាយ​ទឹកស្អុយ​ខាង​លិខ​ផ្សារ​ដើម​គ​ តាមបណ្ដោយ​ផ្លូវ​៣៣៦​ ស្ថិតក្នុងសង្កាត់​បឹងសាឡាង​ ខណ្ឌ​ទួល​គោក​។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើត​ហេតុ​គេឃើញ​បុរស​ម្នាក់​និងនារីម្នាក់ ​បាន​បើកបរ​រថយន្ត​​ម៉ាក​លុចស៊ីស RX300 ពណ៌ស ពាក់ស្លាលេខ​ ភ្នំពេញ​2AR-9457​ ​ធ្វើដំណើរពី​លិច​ទៅ​កើតតាមបណ្ដោយ​ផ្លូវ​៣៣៦​ ក្នុង​ល្បឿន​យ៉ាង​លឿន​ សង្ស័យថា​អ្នកបើក​ស្រវឹង។ មកដល់ចំណុចខាងលើ​ បាន​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោលបង្កាន់​ដៃ​ស្ពាន​ទាំងកម្រោល​ បណ្ដាលឲ្យ​បាក់ទ្រេត​មួយបង្គោល​។ ខណ:​រថយន្ត​បង្ក​នៅបន្ត​ដំណើរ​ទៅមុខបាន​ប្រមាណ​ជិត​៥០​ម៉ែត្រ​ ទើបអស់ល្បឿន​ទៅលែង​រួច​។

ក្រោយ​ពេល​កើតទាំងអ្នកបើក និង​អ្នករួមដំណើរលើរថយន្តគេចខ្លួនបាត់ ហើយសមត្ថច្ច​ជំនាញ​ ក៏បាន​ចុះមក​ធ្វើការ​វាស់​វែង​ ស្ទូច​យក​រថយន្ត​បង្កខាងលើទៅរក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ដោះស្រាយ​​ពេល​ក្រោយ​៕

មតិយោបល់