មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលតារាសិល្បៈច្រើននាក់ស្រាប់តែផុសជេរ និងរិះគន់ព្រោងព្រាត វាយប្រហារដល់អ្នករៀបចំចាត់ចែងមួយរូប ក្នុងការថតកម្មវិធីចូលឆ្នាំអោយសមាគមទូរទស្សន៍កម្ពុជា កាលពីថ្ងៃទី២០ មីនា ដែលPNN ធ្វើជាម្ចាស់ផ្ទះ។ បណ្ដាតួភាគច្រើនដោយរួមមានទាំងតួល្បី និងមិនល្បីផង បានបង្ហោះចោទថា អ្នកចេញមុខចាត់ចែងតួ នៅក្នុងវេទិកានោះមានចរឹតខ្មើត មាក់ងាយតួ និងបានចាត់ចែងការសម្ដែងច្រៀងរាំ របស់តារា ដែលទៅថតតាមការអញ្ជើញ ដោយប្រកាន់បក្ខពួក ធ្វើអោយតួច្រើននាក់រត់ចោលឈប់ថត ហើយឈានដល់ការបង្ហោះ ជាសាធារណៈ។ តោះមកស្គាល់អត្តសញ្ញាណអ្នករៀបចំតួ ដែលធ្វើអោយអ្នកសិល្បៈព្រួតគ្នាជេរប្រទិចដល់ម្លឹង។
លោកម៉ាដូណា បង្ហោះថា “ចាំស្តាប់សម្ដីអញមានស្លាប់ ដោយសារជំងឺតនហន់ អញនាំប្តីអញ នឹងគ្រប់គ្នាទៅថតចូលឆ្នាំអោយទូរទស្ស គឺគ្មានបានលុយមួយរៀលទេណា តែអញចង់បានមកវិញ គឺការគោរពគ្នាទៅវិញទៅមក កុំមកធ្វើរិកខ្មើតដាក់អញណាមីខ្ទើយ មីបក្ខពួក ឆ្ងាញ់អញសួរបួនដងមិនឆ្លើយ អញមិនមែនតួអន់ឯណា តួមានឈ្មោះដូចអញកាន់តែល្បីកាន់តែអោនលំទោន មិនមែនដូចមីខ្ទើយ លាក់មុខដូចយើង បានចេះរៀបចំប៉ុណ្នឹងកុំខ្មើតណា ពេលជួបមុខអញកន្លែងណា ដើរចេញអោយផុតពីអញកុំអោយអញដៀល ហើយបើបានស្គាល់ អ្នកធំដោយសារបានរៀបចំអញ្ជឹង ហើយកុំអាង ប្រយ័ត្នបង្ហោះអោយល្បីអោយគេស្គាល់ ពីសន្តានខ្មើតរបស់យើង មីស្លាប់អីក៏រៀបចរិកអីយ៉ាងនឹង fuck🤜🖕កឃើញអញលេងសើចសប្បាយលើកឆាកតែអញគុំងែងណាស់ អញស្អប់ពួកអាសិល្បៈបានលោតតិចតួចបែបនឹងធ្វើចរិកណាស់👎👎”។
មិនខុសគ្នាដែរងាកទៅតារាសម្ដែង លោកគន់ រៀមរតនៈ និងតារាជាច្រើនផ្សេងទៀត ក៏បានបង្ហោះដូចគ្នានោះដែរថា ខ្លួនបានរត់ចោលកម្មវិធី ឈប់ថតកណ្ដាលទី ព្រោះតែស្អប់បុគ្គលម្នាក់នោះ សួរមិនឆ្លើយ លេងរឹក ហើយប្រើសម្ដីមាក់ងាយ នៅពេលសួរនាំថា ដល់វគ្គអ្វីបន្ត។ នេះមិនមែនជាលើកទី១ទេ ដែលអ្នកចាត់ចែងតួម្នាក់នោះ ធ្វើអោយផ្ទុះប្រតិកម្ម ក្នុងចំណោមតារាសិល្បៈ បូករួមទាំងការចាត់ចែងតួ ក្នុងកម្មវិធីកន្លងមក ដែលតារាសិល្បៈធ្លាប់ចូលរួមផង។ ម្នាក់ៗបានអះអាងថា អ្នកចាត់ចែងតួរូបនោះ ជាមនុស្សខ្មើតខ្លាំង ហើយប្រកាន់បក្ខពួក ទើបធ្វើអោយតារាភាគច្រើនផ្ទុះប្រតិកម្ម។
ទោះជាតារាដែលបង្ហោះទាំងអស់មិនបានបញ្ចេញអត្តសញ្ញាណ តែគេសុទ្ធស្គាល់គ្រប់គ្នាតារា ដែលអ្នកសិល្បៈដៀលថា ជាខ្ទើយខ្មើតគ្មាន២ម្នាក់នោះ គឺតារាចម្រៀង លោក កុល សុភោ ដែលត្រូវគេស្គាល់ថា មានទំនាក់ទំនងជួយរៀបចំតួនៅ TVK និងសមាគមសិល្បករខ្មែរតាំងពីអណ្ណត្តិចាស់៕
មតិយោបល់