ព័ត៌មានជាតិ

រើសបានអាវុធ AK ១ដើមដោះលេង រាលកៃត្រូវឪពុកខ្លួនឯង…

រតនគិរី: មានករណីយុវជនម្នាក់រើសបានអាវុធ AK ១ដើមមកដោះលេងក្រោមផ្ទះ បណ្ដាលឲ្យរាលកៃផ្ទុះគ្រាប់ ត្រូវឪពុកដែលសម្រាកលើផ្ទះរងរបួសធ្ងន់ កាលពីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០៩ នៅវេលាម៉ោង ១០ និង២០នាទីព្រឹក ស្ថិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ ញ៉ អង្គួត ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិទំពួន មុខរបរ ជាប្រធានភូមិមានទីលំនៅភូមិឃុំកើតហេតុខាងលើ រងរបួសយ៉ាងធ្ងន់ធ្ងរ ចំភ្លៅខាងស្ដាំ។

ជនសង្ស័យឈ្មោះ អង្គួត និច ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិទំពួន រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវជាកូនជនរងគ្រោះ (ឃាត់ខ្លួន)។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យរើសបានកាំភ្លើង AK ១ដើមរួចយកមកដោះមើលនៅក្រោមផ្ទះ ទើបបណ្ដាលឲ្យរាលកៃ ត្រូវឪពុកដែលកំពុងសម្រាកលើគ្រែនៅលើផ្ទះ របួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលឯប្រទេសវៀតណាម។

ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសេដាចុះឃាត់ខ្លួន ជនសង្ស័យដកហូតវត្ថុតាង នឹងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់