ព័ត៌មានសិល្បៈ និងកម្សាន្ត

ល្បីថាពីរដួងនេះ! ថតស្ពតម្តងៗមិនក្រោម១០ម៉ឺនដុល្លារទេ តែពេលនេះមកថតប្រូម៉ូតផ្លែមៀនឲ្យអ្នកប៉ៃលិន Free Free

(ភ្នំពេញ)៖ ជាការពិតណាស់ ក្នុងនាមជាតារាចម្រៀងល្បីលំដាប់ប្រទេស កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងលោក ខេមរៈ គឺមានតម្លៃខ្លួននៃការថតស្ប៉តពិតជាថ្លៃខ្លាំងណាស់។ ការថតស្ពតរបស់កំពូលរាតាចម្រៀងទាំងពីរ គឺមួយស្ប៉តៗ តម្លៃមិនក្រោម១០ម៉ឺនដុល្លារនោះឡើយ ប៉ុន្តែថ្មីៗនេះកំពូលតារាចម្រៀងទាំងពីរ បែរជាចុះទៅថតផ្សព្វផ្សាយផ្លែមៀនតាង៉ែន ជូនបងប្អូនប្រជាកសិករខ្មែរយើង នៅឯខេត្តបាត់ដំបង ដោយមិនគិតប្រាក់សូម្បីមួយដុល្លារនោះឡើយ។

រូបភាពជាច្រើនសន្លឹក ត្រូវបានចែកចាយពេញបណ្តាញសង្គម ពីសកម្មភាពរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត បានធ្វើដំណើរជាច្រើនរយគីឡូ អមដំណើរជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលពាណិជ្ជករល្បីឈ្មោះរះគ្រប់រដូវ ដែលបានចុះទៅប្រមូលទិញផ្លែមៀនតាង៉ែន របស់បងប្អូនប្រជាកសិករខ្មែរនៅឯខេត្តបាត់ដំបង ស្របពេលដែលប្រជាកសិរកកំពុងតែទុំជោរជ្រុះមិនមានឈ្មួញចុះមកជួយទិញ។

ក្នុងទឹកមុខសប្បាយរីករាយ អាម្មរណ៍ចាក់ដោតមិនខ្លាចនឿយហត់ លោក ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បានសម្ដែងការសប្បាយ ព្រមទាំងបានលើកទឹកចិត្តប្រជាពលរដ្ឋ។ លោកថា សូមឲ្យប្រជាពលរដ្ឋដែលបានដាំផ្លែមៀនក្រអូបក៏ដូចជាតាង៉ែនកុំអស់សង្ឃឹម ប្រមុខរដ្ឋាភិបាលក៏ដូចជាសប្បុរសជនមួយចំនួនធំបានយកចិត្តទុកដាក់បងប្អូន មិនឲ្យបងប្អូននៅឯកការឡើយ។

លោកបន្តថា “ជាក់ស្ដែងដូចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយមើលឃើញពីទុក្ខ លំបាករបស់បងប្អូនប្រជាកសិករ គ្មានទីផ្សារលោកបានចុះផ្ទាល់ ដើម្បីប្រមូលទិញពីបងប្អូនរហូតដល់ទៅ ១០០០តោន ហើយយកទៅលក់ក្នុងតម្លៃជូនប្រជាពលរដ្ឋក្នុងខេត្តផ្សេងទៀត១គីឡូត្រឹមតែ១៩០០រៀលប៉ុណ្ណោះ”។

សូមបញ្ជាក់ថា ការចុះប្រមូលទិញដល់ចំការ និងបែងចែកផ្ទាល់របស់អ្នកឧកញ៉ានៅពេលនេះ ដោយមានការចង្អុលបង្ហាញ ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី០៣ កញ្ញានេះ បានធ្វើដំណើរចុះមកប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋកំពុងជួបបញ្ហាខ្វះទីផ្សារ នៅខេត្តបាត់ដំបង៕

មតិយោបល់