ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្វាមីនាង ផេត ណាប៉ាកា សមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀន ១០គីឡូក្រាម

នៅថ្ងៃទី២ ខែកុម្ភះ ឆ្នាំ ២០១៧ អ្នកសារព័ត៌មានថៃ បានបុកសម្រុកប៉ុស្ដិ៍ប៉ូលិសយកព័ត៌មាន ករណី តារាថៃ លោក បេន រេតស៊ីង ត្រូវបានចាប់ខ្លួនដោយមន្រ្ដីប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងដកហូតម៉ូតូទំនើប BMW s1000rr រួមទាំងកាំភ្លើង និង គ្រាប់ចំនួន ១០ គ្រាប់ ហើយមានថ្នាំ យ៉ាម៉ា ចំនួន ១០ គីឡូក្រាម នៅក្នុងហាងម៉ូតូហោះ ដែលក្នុងនោះដែរ មានការចូលរួមចាប់ខ្លួនដោយ លោក សារ៉ាវាត់ មី ដែលសង្សារតារាស្រី ផេន ខេក ។

ជុំវិញបញ្ហាខាងលើនេះដែរ តារាឯកស្រី នាង ផេត ណាប៉ាកា ដែលជាភរិយាលោក បេន រេតស៊ីង បានបកស្រាយក្រោយដឹងថា ” ចំពោះផេត នឹង លែងលះជាមួយ បេន ដោយសា​រ រឿងថ្នាំញៀន នេះមិនមែនជារឿងពិត ហើយមិនដឹងថាអ្នកសារព័ត៌មានដឹងឮដោយរបៀបណា? តែសតិអារម្មណ៍របស់ ផេត នៅពេលនេះគឺនៅធម្មតានៅឡើយ តែក៏មិនបានសប្បាយចិត្ត តែគាត់នៅនិយាយជាមួយផេត (បេន) បានត្រឹមនិយាយតែទូរស័ព្ទតែប៉ុណ្ណោះ ។

ក្នុងខណ:នោះ ដែលនាង បានបន្ដទៀតថា ” ផេតជិតឆ្លងទន្លេហើយ បានទៅពិនិត្យនៅថ្ងៃម្សិលមិញ ដែលត្រូវកើតនៅថ្ងៃទី១២ ខែ កុម្ភ: ទើបមិនអាចធ្វើការបាន ជាពិធីករបន្ដបាននៅពេលព្រឹក ” ។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ មន្ដ្រី ប៉ូលិស មិនទាន់បំភ្លឺនៅឡើយទេថា នាង ផេត ណាប៉ាកា មានជាប់ពាក់ព័ន្ធករណីខាងលើ ឬរួមគំនិតជាមួយស្វាមីនាង នៅឡើយទេ នាងកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីសមត្ថកិច្ចផងដែរ ៕


ប្រភព៖ Kapook, MTHAI

មតិយោបល់