ព័ត៌មានសិល្បៈ និងកម្សាន្ត

MV “ស៑ូស្លាប់មិនធ្វើមនុស្សក្បត់” របស់វង្ស ថាណាន់ ចេញផ្លូវការ

នៅទីបំផុតបទចម្រៀងល្បីល្បាញ របស់តារាចម្រៀងលោកវង្ស ថាណាន់ ក្រោមចំណងជើងថា ” ស៑ូស្លាប់មិនធ្វើមនុស្សក្បត់” បានចេញជា MV ហើយ ដោយបទចម្រៀងនេះ គ្រាន់តែចេញបង្ហោះជាវីដេអូភ្លាម គឺកើនចំនួនអ្នកទស្សនាដូចបាក់ទំន់ នៅលើសង្គមយូធូបតែម្ដង ស្របគ្នាដែលសាច់រឿងរបស់បទនេះ ក៏ទាក់ចិត្តបុកត្រូវអារម្មណ៍អ្នកទស្សនា គួរឲ្យសរសើរ។

លោក វង្ស ថាណាន់ ដែលធ្លាប់តែលេងស្ទីលបង្ហើរសំនៀងនៅលើវេទិកា នៅពេលសម្ដែង ជាមួយតារាល្បីល្បាញ កញ្ញា នីមុន្នីនាថ គឺពិតជាសមឥតខ្ចោះ មិនចាញ់តារាសម្ដែងអាជីពនោះទេ ទើបធ្វើឲ្យ MV របស់បទ”ស៑ូស្លាប់មិនធ្វើមនុស្សក្បត់” របស់លោក គ្រាន់តែចេញបង្ហោះភ្លាម ក៏ទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់ភ្លាមៗ។

ចង់ដឹងថាសាច់រឿងបទនេះ ទាក់ទាញបុិនណា សូមអញ្ជើញទស្សនា៖

មតិយោបល់