ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ លបចូលផ្ទះគេប្រុងលួចម៉ូតូ ត្រូវម្ចាស់ទាន់ ស្រែកចោរៗ ប្រជាពរដ្ឋស្វាគមន៍សល់ដង្ហើមចង្រិត

ភ្នំពេញ: ជនសង្ស័យម្នាក់ ធ្វើសកម្មភាព លបចូលផ្ទះប្រជាពលរដ្ឋមួយកន្លែង បំណងលួចម៉ូតូ តែត្រូវម្ចាស់ផ្ទះដឹងទាន់ ក៏ស្ទុះរត់ចេញ ទើបម្ចាស់ផ្ទះនាំគ្នា ដេញតាមចាប់ឃាត់ខ្លួន និងស្វាគមន៍ម្នាក់មួយដៃមួយជើង សន្លប់ស្តូក រួចប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង ៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចជិតផ្សារទឹកថ្លា ផ្លូវបេតុង ផ្ទះលេខ២០ ភូមិចុងថ្នល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យធ្វើជាប្រកាច់ដូចបែកថ្នាំ មិនអាចសួរឈ្មោះបាន។ ចំណែកជនរងគ្រោះ ឈ្មោះ មាស រ៉ៃ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិចុងថ្នល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិត្នោត ឃុំត្នោត ស្រុកបន្ទាយមាស ខេត្តកំពត។

តាមសម្តីម្ចាស់ផ្ទះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់នៅមិនទាន់បានបិតទ្វារ ផ្ទះនៅឡើយ ក៏ស្រាប់តែមានជនសង្ស័យម្នាក់ លបចូលមក ពួនក្នុងផ្ទះ ដើម្បីធ្វើសកម្មភាពលួចម៉ូតូ និងទ្រព្យសម្បត្តិ ស្រាប់តែចៃដន្យរូបគាត់ បានឃើញជនសង្ស័យ កំពុងតែពួនក្នុងផ្ទះរបស់គាត់ ក៏ប្រាប់ប្តីឲ្យចាប់តែជនសង្ស័យដឹងខ្លួនទាន់ ក៏ស្ទុះរត់ចេញមកខាងក្រៅ ខណ:នោះប្តី របស់គាត់ស្ទុះដេញតាម ហើយស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង នាំគ្នាដេញចាប់តាមបណ្តោយផ្លូវសហព័ទ្ធរុស្ស៊ី មកដល់ចំណុចមុខកន្លែងលក់ថ្កា ជិតវត្តទឹកថ្លា ត្រូវបានប្រជាពលរដ្ឋចាប់ ហើយបានស្វារគមន៏មួយដៃមួយជើងឡើងទ្រោមខ្លួន។

ជនសង្ស័យក៏ប្រើល្បិច ធ្វើជាប្រកាច់ញាក់ញ័រកុំឲ្យគេវ៉ៃ តទៀត ទើបប្រគល់ឲ្យសមត្ថកិច្ច យកមកប៉ុស្ដិ៍ ដើម្បីសួរនាំតែម្ដង ។

ក្រោយពេលសួរនាំរួច មកសមត្ថកិច្ចប៉ុស្ដិ៍ទឹកថ្លា បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅកាន់អធិការនគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការតាមផ្លវច្បាប់៕

មតិយោបល់