ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ

តារាភាពយន្តស្រី ឥណ្ឌា ឡើងក្របទស្សនាវដ្តី អាមេរិក លើកដំបូងក្នុងប្រវត្តិសាស្ត្រ

បរទេស: នាងមិនត្រឹមតែជាតារាល្បីឈ្មោះ ប្រចាំប្រទេស ឥណ្ឌា ប៉ុណ្ណឹងទេ អ៊ីចឹងអាចនិយាយបានថា ព្រីយ៉ានកា កូប្រា (Priyanka Chopra) គឺត្រូវបានគេស្គាល់ កំពុងទទួលបានប្រជាប្រិយភាព យ៉ាងគំហុក លើឆាកសិល្បៈលំដាប់អន្តរជាតិ ទៀតផង។ ខណៈវត្តមានរបស់តារាភាពយន្តរូបនេះ ស្ថិតនៅលើក្របមុខ នៃទស្សនាវដ្តី MAXIM អាមេរិក កាលពីពេលថ្មីៗហ្នឹង។ យោងតាមការចុះផ្សាយ ក្នុងគេហទំព័រនានា នៅថ្ងៃទី២១ មិថុនា ២០១៦។

នាង ព្រីយ៉ានកា កូប្រា (Priyanka Chopra) ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាតារាស្រីវ័យ ៣៣ឆ្នាំ និងមានងាររាជនីសម្រស់ប្រចាំប្រទេស កំពុងទទួលបានតម្លៃខ្លួនថ្លៃខ្ពស់កប់ពពក ក្នុងការថតសម្តែង ឱ្យក្រុមហ៊ុនផលិតកម្មភាពយន្តខ្នាតយក្ស បូលីវូដ (Bollywood)។ វាប្លែកបំផុត ដែលវប្បធម៌ស្ត្រីអាស៊ី ប្រពៃណីដ៏តឹងរឹង ដូចជាប្រទេស ឥណ្ឌា នេះ​ បណ្តោយឱ្យនាងថតផ្សាយពាណិជ្ជកម្ម នូវសម្លៀកបំពាក់សិចស៊ីលេចលើខើចក្រោម ហាក់ប្រកាសអាសន្នតំបន់អាថ៌កំបាំង នៃរាងរៅដងខ្លួនរៀវស្រលន គួរឱ្យក្នន់ក្នាញ់ដូច្នេះ។ ទន្ទឹងហ្នឹងនេះ នាង ព្រីយ៉ានកា កូប្រា (Priyanka Chopra) បានព្រលយសម្តីថា ” វប្បធម៌ប្រពៃណី គឺវាជារឿងយើងត្រូវគោរពប្រតិបត្តិ ក្នុងនាមតារាជាមនុស្សរបស់មហារជន។ ប៉ុន្តែប្រសិនបើយើង ចង់ពាំនាំវប្បធម៌ប្រពៃណីជាតិ ឱ្យពិភពលោកបានស្គាល់ យោងត្រូវចេះលះបង់ខ្លះៗ “៕

មតិយោបល់