ព័ត៌មានសិល្បៈ និងកម្សាន្ត

បទថ្មី! ណុប ហេងទ្រី ចេញមកទាក់ភ្នែកមិនធម្មតា

កន្លងមកគេឃើញអតីតគូស្នេហ៍ លោក ម៉ាដូណា គឺលោក ណុប ហេងទ្រី បកស្រាយតែបទចម្រៀង លើឆាកតន្ត្រីតែជាមួយ លោក ម៉ាដូណា និងទទួលថតបទចម្រៀងឲ្យតែតារាភាគច្រើនប៉ុណ្ណោះ។ អុីចឹងហើយ ទើបម្នាក់ៗ នៅពេលតារាវ័យក្មេងរូបនេះ ស្រាប់តែបញ្ចេញបទថ្មីម្នាក់ ក្រោមចំណងជើងថា”រាំសម័យ៧៩” ដែលក្រៅពីរៀបស្ទីលប្លែកភ្នែកហើយ ក៏ថែមទាំងមានក្បាច់រាំ គួរឲ្យទាក់ភ្នែកទៅទៀត។

លោក ណុប ហេងទ្រី បានងថ្លែងបញ្ជាក់ថា នេះជាបទម្នាក់ឯង បើកឆាករបស់លោក ហើយការសម្រេចចិត្តបញ្ចេញបទនេះ ក៏ដើម្បីបង្ហាញស្នាដៃផ្ទាល់ខ្លួន និងចង់រំលឹកដល់សំលៀកបំពាក់ និងស្ទីលអតីតកាល កាលពីអំឡុងឆ្នាំ៧៩ ដើម្បីឲ្យអ្នកគាំទ្រ ប្លែកភ្នែកផងដែរ។

លោកចម្រៀងមួយបទនេះ គ្រាន់តែដាក់បង្ហោះភ្លាម ក៏មានអ្នកទស្សនាច្រើន ហើយបើទោះជាដាក់ថត និងបង្ហោះ ស្ថិតក្នុងដំណាក់កាលរៀងយឺតពេលបន្តិច ប៉ុន្តែលោកនៅតែរំពឹងខ្ពស់ថា បទសម្រៀងនេះ ទទួលបានការគាំទ្រខ្លាំង។ លោកប្រកាសរកស្ទីល និងក្បាច់រាំប្លែកៗឲ្យច្រើនបន្ថែមទៀត សម្រាប់បទក្រោយៗ ដោយលោករំពឹងថា ការប្រឡូកអាជីពចម្រៀង របស់លោក បើទោះជាមិនជោគជ័យខ្លាំង ក៏មានគេស្គាល់ពីសមត្ថភាពរបស់លោក៕

មតិយោបល់