ព័ត៌មានសិល្បៈ និងកម្សាន្ត

បុរសជនជាតិចិនម្នាក់ បានហាត់កាយវប្បកម្មអស់រយៈពេលជាង៤០ឆ្នាំ ធ្វើឲ្យគាត់មានរូបរាងសង្ហា ដូចខ្ទង់អាយុជាង៣០

 

(បរទេស)៖ លោក Yang Xinmin បច្ចុប្បន្នអាយុ៧២ឆ្នាំ បានចូលរួមការប្រកួតកីឡាកាយវប្បកម្មថ្នាក់ជាតិលើកដំបូងរបស់ប្រទេសចិនក្នុងឆ្នាំ១៩៨៣ ជាមួយនឹងបេក្ខជនចំនួន៣៨នាក់ទៀត។ ហើយគាត់បានឈ្នះពានរង្វាន់ និងមេដាយច្រើនជាង១០០ឯណោះក្នុងអាជីពរបស់គាត់។

តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតក្នុងស្រុក លោក Yang Xinmin បានរៀបរាប់ថា «រាងរបស់ខ្ញុំ និងកម្លាំងសាច់ដុំ គឺខ្លាំងជាងមនុស្សវ័យក្មេងទៅទៀត បើទោះជាខ្ញុំស្ថិតក្នុងអាយុច្រើនក៏ដោយ។ ការធ្វើលំហាត់ប្រាណ គឺជាផ្នែកសំខាន់បំផុតនៃជីវិតរបស់ខ្ញុំ ដែលតាមរយៈបទពិសោធន៍ជាច្រើនឆ្នាំរបស់ខ្ញុំ ការក្លាយជាម្ចាស់ជើងឯកមិនមែនជាគោលដៅរបស់ខ្ញុំទៀតទេ។ គោលដៅរបស់ខ្ញុំគឺថែរក្សាសុខភាពនិងប្រឆាំងភាពចាស់ដើម្បីឲ្យមានថាមពលធ្វើអ្វីផ្សេងៗទៀត»។

យ៉ាងណាមិញ គាត់នឹងបន្ដការហ្វឹកហាត់ទៅដល់គេឯង រហូតដល់គាត់មានអាយុ៨៥ឆ្នាំ ដែលគាត់ចង់ជំរុញដែនកំណត់នៃរាងកាយរបស់មនុស្សផងដែរ៕

ប្រភព៖ Daily Mail

 

មតិយោបល់