ស្រីស្រស់បង្កគ្រោះថ្នាក់ចរាចរណ៍ ផ្អើលក្រុងភ្នំពេញ ជាតារាសម្តែង

ភ្នំពេញៈ ករណីសង្សារមួយគូផ្ទុះកំហឹងដាក់គ្នា បើករថយន្តលឿនដូចព្យុះ ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង នៅចំណុច ស្តុបអាងទឹក អូឡាំពិក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ត្រូវបានទម្លាយ ថា នារីរូបស្រស់នោះ គឺជាតារាសម្តែង ដែលទើបតែប្រឡូកចូលសិល្បៈ និងធ្លាប់បានថត កាយវិការចម្រៀងខារ៉ាអូខេ ឲ្យផលិតកម្ម BKS ថែមទៀតផង។

ប្រភពច្បាស់ការ បានបញ្ជាក់ថា ស្រីស្រស់ ដែលចុះពីរថយន្ត ក្រោយគ្រោះថ្នាក់ចរាចរណ៍ រួចទៅទះកំភ្លៀង សង្សារបណ្តូលចិត្ត ៦ ទៅ ៧ កំភ្លៀង និងស្តីឲ្យសមត្ថកិច្ច ក៏ដូចជាអ្នកកាសែត ឈរជើងក្នុងហេតុការណ៍នោះ គឺជា តារាសម្តែង ដែលមានឈ្មោះ ថា ណយ នីកា ហៅ ខេរ៉ា ដែលជាឈ្មោះ ក្នុងរង្វង់សិល្បៈ ។

ប្រភពច្បាស់ការដដែល បានបន្តថា ណយ នីកា ហៅ ខេរ៉ា នេះ ធ្លាប់ថតបទ «Sorry» របស់ផលិតកម្ម BKS ប៉ុន្តែបទនេះ មិនទាន់ ចេញជា ខារ៉ាអូខេ ជាផ្លូវការនោះទេ។ ក្រៅពីថតបទខាងលើ តារាស្រី ណយ នីកា ហៅ ខេរ៉ា ក៏ធ្លាប់ថតរឿង “ថ្ងៃណាកូនមានម្ដាយ” របស់ស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ ៨ ផងដែរ៕
Noy Nika (10)

Noy Nika (9)Noy Nika (8)Noy Nika (7)Noy Nika (1)Noy Nika (3)Noy Nika (4)Noy Nika (5)Noy Nika (6)

Noy Nika (2)
photo_2016-07-10_05-49-46

photo_2016-07-10_05-49-48photo_2016-07-10_05-49-54photo_2016-07-10_05-49-58

ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់