ឥណ្ឌាៈ ប៉ូលិសក្នុងរដ្ឋ Kashmir បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣០ នាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងកងកម្លាំងសន្តិសុខ បន្ទាប់ពីមានការបាញ់ប្រហារ មេដឹកនាំសកម្មប្រយុទ្ធល្បីម្នាក់។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៦។
លោក Burhan Wani អាយុ ២២ឆ្នាំ ត្រូវបានស្លាប់នៅក្នុងការបាញ់ដាក់គ្នា ជាមួយកងទ័ពឥណ្ឌា កាលពីថ្ងៃសុក្រ។
មនុស្សស្លាប់ជាច្រើនទៀត ត្រូវបានគេរាយការណ៍កាលពីថ្ងៃចន្ទ បន្ទាប់ពីកើតអំពើហិង្សាមួយ នៅចុងសប្តាហ៍មុន ដែលបណ្ដាលឲ្យមនុស្សចំនួន ២៣ នាក់ស្លាប់ ក្នុងនោះរួមមានប៉ូលិសម្នាក់ផងដែរ។
អំពើហិង្សានេះ គឺពិតជាមានស្ថានភាពអាក្រក់បំផុត នៅក្នុងតំបន់សម្រាប់ឆ្នាំនេះ។ កងទ័ពចំនួន ៨០០ នាក់ ត្រូវបានគេបញ្ជូនដើម្បីជួយស្តារស្ថានការណ៍សណ្តាប់ធ្នាប់បន្ថែមនៅទីនោះ។
គួរបញ្ជាក់ដែរថា មនុស្សជាង ២០០នាក់ផ្សេងទៀត បានរងរបួសក្នុងការប៉ះទង្គិចគ្នា ដោយសារកងកម្លាំងរដ្ឋាភិបាល បានបាញ់គ្រាប់ពិត និងឧស្ម័នបង្ហូរទឹកភ្នែក៕
មតិយោបល់