ព័ត៌មានសិល្បៈ និងកម្សាន្ត

យូរី ត្រូវស្វាមីលាក់មុខ ទម្លាយរឿងផិតក្បត់

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីអ្នកនិពន្ធល្បីឈ្មោះលោក ហ៊ាង រ៉េត ដែលត្រូវគេស្គាល់ថាជាអ្នកនិពន្ធប្រចាំសាន់ដេ និងបច្ចុប្បន្នបានក្លាយជាអ្នកនិពន្ធបទចម្រៀងនៅផលិតកម្មថោន បានទម្លាយថាលោក និងតារាចម្រៀងកញ្ញាយូរី គឺប្ដីប្រពន្ធក្រោមដំបូលតែមួយរយៈពេល៤ឆ្នាំ ប៉ុន្តែនាងបានប្រើគណនីក្លែងក្លាយ ដើម្បីផិតក្បត់លោក។ លោករ៉េត សរសេរថាយូរី បានក្បត់លោកទៅផឹតក្បត់ជាមួយតារាចម្រៀងម៉ូរី ដែលជាតារាចម្រៀងរួមដំបូល ដោយលោកបានទាំងអះអាងថាខ្លួនចាប់បានភស្ដុតាងនោះផង។ នេះជារឿងដ៏រសើបនៅចុងខែឧសភា នេះ ខណៈដែលពេលកន្លងមក យូរី តែងអះអាងថាមិនទាន់មានស្នេហា និងមិនទាន់ចង់គិត។ យ៉ាងណាមិញ តារាចម្រៀងម៉ូរី និងកញ្ញាយូរី នៅមិនទាន់បានសុំការបំភ្លឺនៅឡើយទេពាក់ព័ន្ធនឹងការហែកហួររបស់លោករ៉េត ដែលជាអតីតអ្នកនិពន្ធប្រចាំរបស់នាង កាលនៅផលិតកម្មសាន់ដេនេះ។

មតិយោបល់