ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង គង់ ចាន់​រដ្ឋា មាន​បុរស​ក្រៅ​ស្រុក​សូម​ស្អំ​បេះដូង​លុប​ស្នេហ៍​ចាស់​ចោល​

​តារាចម្រៀង​ដែល​កំពុង​ទទួល​បានកា​រ​ចាប់អារម្មណ៍​ពី ប្រិយមិត្ត​ហ្វេ​ប៊ុក ជាមួយនឹង​ការ​ច្រៀង បង្ហើរ​សំនៀង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​នេះ ច្បាម​ប្រជាប្រិយភាព​មិនតិច​នោះទេ ជាពិសេស​ទទួល​បានកា​រ​ស្នើរ​សុំ​ឲ្យ​ច្រៀង​ពី​បុរស​នៅ​ក្រៅ​ស្រុក ជាច្រើន​ផងដែរ​តាមរយៈ​បទ​សម័យ​ចាស់​។​

​ទន្ទឹម​ជាមួយនឹង​ភាព​ល្បី​មិន​ដាច់​នេះដែរ ទោះ​នាង​មិន​ឈរជើង​ជាមួយនឹង​ផលិតកម្ម​ធំៗ​ក្នុងស្រុកមែនពិត​ តែ​កេរ្តិ៍ឈ្មោះ​នាង កំពុង​ហក់លោត មិន​ចាញ់​តារាចម្រៀង​ជួរមុខ​ក្នុង​ផលិតកម្ម​ធំៗ​ប៉ុន្មាន​នោះ​ទេ​។ ថ្មីៗ​នេះដែរ ប្រភព​ព័ត៌មាន​មួយ​បាន​បង្ហើប​ឲ្យដឹងថា គង់ ចាន់​រដ្ឋា កំពុង​ឈឺចាប់​រឿង​ស្នេហា​ចាស់ តែ​ក៏​មាន​បុរស​ក្រៅ​ស្រុក​ជាច្រើន​សូម​ស្អំ​បេះដូង នាង​លុបដាន​ស្នេហ៍​ចាស់​ចោល ក្នុង​រង្វង់​សិល្បៈ​ដូចគ្នា ។​ប្រភព​ដដែល​បាន​បង្ហើប​ឲ្យដឹង​បន្ត​ថា បុរស​ដែល​ចូល​មក​ស្អំ បេះដូង​របស់​នាង មិន​ចាញ់ ស្នេហ៍​ចាស់​ប៉ុន្មាន​នោះទេ ហើយ​ជា​អនិជ​ន​ក្រៅប្រទេស​។​

​ជួប​ជាមួយ​នឹង គង់ ចាន់​រដ្ឋា តាមរយៈ​ទូរស័ព្ទ​ដៃ​នៅ​រសៀល​នេះ ដែរ​នាង​បានឲ្យដឹងថា “​រឿង​ពាក្យ​ច​ចាម​អារាម​នោះដែរ វា​ជា​រឿង​ពិត តែ​នាង​សូម​មិន​បញ្ចេញ​ឈ្មោះ ថា​បុរស​រូប​នោះ​គេ​រស់នៅ​ប្រទេស​ណា គ្រាន់តែ​ដឹងថា ជា​អនិកជន​ក្រៅ​ស្រុក​បាន​ហើយ​”​។​នាង​បាន​បន្ត​ឲ្យដឹងថា បុរស​ដែល​រស់​នៅ​ក្រៅ​ស្រុក​នោះ មិន​ចាញ់​បុរស​ក្នុង​រង្វង់​សិល្បៈ​ដូច​គ្នា​ប៉ុន្មាន​ឡើយ តែ​ទាស់​តែ​ពេល​នេះ នាង​មិន​អាច​ប្រាប់​បានទេ ព្រោះ​ថា​រវាង​នាង និង​គេ ហាក់បីដូច​ជា​មិន​ទាន់​ប្រាកដប្រជា​នៅឡើយ​។​តែ​បើ​សិន​ជា​រឿង​នេះ​ប្រាកដប្រជា នាង​មិន​លាក់លៀម​អ្វី​ទាំងអស់​នឹង​បង្ហាញ​មុខ​គូស្នេហ៍​នេះ​ឲ្យ​សាធា​ណៈ​ជន​បាន​ដឹង​តែ​ម្តង​ថា បុរស​ដែល​ចូល​ស្អំ​បេះដូង​នាង ស្អាត​ប៉ុណ្ណា​នោះ​។​

​ក្រៅ​ពី​រឿង​ទាក់ទិន​នឹង​អ្នក​មក​ចូល​ស្អំ​បេះដូង​នេះដែរ នាង​បាន​ប្រាប់ឲ្យដឹង​ថា នាង​កំពុង​ត្រៀម​ចេញ​វ៉ុល​ថ្មី​បែប​សម័យ​ថ្មី នៅ​ក្នុង​ផលិតកម្ម បុប្ជា ដែល​ក្នុងនោះ​នាង​បាន​ថត​ចំនួន ៧ បទ រួចរាល់​ហើយ​តែ​មិនដឹងថា ចេញ​ទាំង​ព្រម​ឬ​ក៏​យ៉ាងណា​នោះ​ទេ​៕
https://i1272.photobucket.com/albums/y389/domneng/Ailya/KongChanrotha1_zpsbe21feaa.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/KongChanrotha4_zps050f77e7.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/KongChanrotha2_zpsd9ee4b8c.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/KongChanrotha7_zps0ecf4a86.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/KongChanrotha6_zpsf37773e8.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/KongChanrotha5_zps98e28cf7.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/KongChanrotha3_zpsdf0a264e.jpg

មតិយោបល់