គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ នៅពេលអតីតវីជេរតនា បានបង្ហាញកាដូ ក្នុងឱកាសខួប៣ឆ្នាំ នៃអាពាហ៍ពិពាហ៍ របស់ខ្លួន ជាមួយនឹងរថយន្តស៑េរីទំនើប ម៉ាក Land Cruiser 2018 ដែលត្រូវគេប៉ាន់ស្មានថា មានតម្លៃរហូតដល់ជាង១០មុឺនដុល្លារ។ ក្រៅពីកាដូអោយភរិយា នូវរថយន្តតម្លៃកប់ក្ដោង អតីតពិធីកររូបនេះ ក៏ត្រូវគេឃើញនាំភរិយា ទៅដើរកម្សាន្តបន្ថែម ភាពផ្អែមល្ហែមផងដែរ។ នេះជាកាដូដែលបានកើតឡើង បន្ទាប់ពីលោក និងភរិយាកាន់តែជោគជ័យ ក្នុងមុខជំនួញ ខណៈដែលលោករតនា ក៏ត្រូវគេល្បីថា ត្រៀមទិញងារឧកញ៉ា ដើម្បីអោយកាន់តែងាយស្រួល ក្នុងជំនួញនាំចូលរថយន្តយកមកលក់ ជំនួញលក់ដី និងជំនួញបើកការ៉ាសសាំង។ កាដូរខួប៣ឆ្នាំ របស់លោកជូនភរិយា ក៏ស្របនឹងជំនួញរបស់ភរិយាលោក បើកលក់ផលិតផលឡេ និងផលិតផលថែរក្សា សម្រស់ទ្រង់់ទ្រាយធំ ដែលមានន័យថា លោក និងភរិយា ជោគជ័យទាំងជំនួញ និងស្នេហា។
អតីតវីជេរតនា បានសរសេរសារបង្ហោះយ៉ាងវែងអន្លាយ បន្ថែមពីលើកាដូរថយន្តឆ្នាំ២០១៨នោះថា “រីករាយ ថ្ងៃខួប អាពាពិពាហ៍ ៣ឆ្នាំ ប្រពន្ធសម្លាញ់ស្មេីរនឹង 1095 ថ្ងៃ ❤️តាំងពីយេីងបាន ចាប់ដៃគ្នាជាប្ដីប្រពន្ធ អស់រយៈពេល ៣ឆ្នាំនេះ យេីងបានឆ្លង ឧបសគ្គច្រេីនណាស់ 😓 ការបរាជ័យ 😓 គេច្រឡែន 😓គេឈ្នានីស 😓គេមេីលងាយ 😓តែយេីងទាំងពីរនាក់ នៅតែទ្រាំបាននៅតែតស៊ូ នឹងនៅតែមិនចុះចាញ់ មិន បាក់ទឹកចិត្តតស៊ូ រហូតបានមកដល់សព្វថ្ងៃនេះ ❤️
៣ឆ្នាំមកនេះ បងដឹងច្បាស់ណាស់ទំនួលជាប្ដីទំនួលជាឪពុកវាធំដល់កម្រិត ណា 😖 តាំងពីចាប់ដៃគ្នា ជាប្ដីប្រពន្ធមក បងតែងតែនិយាយប្រាប់ ខ្លួនឯងជានិច្ចថា ជីវិតដែលបងនៅសល់ទាំងប៉ុន្មាន បងនឹង ផ្ដល់ឲគ្រួសារដ៏តូចមួយនេះ ហេីយនឹងធ្វេីអោយគ្រួសាររបស់ យេីងមានសុភមង្គលជារៀងរហូត ❤️
៣ឆ្នាំកន្លងផុតទៅយេីងបានកូនប្រុសដ៏គួរអោយស្រលាញ់រហូត ដល់ទៅ២ នាក់👶👶❤️ បងចង់ប្រាប់អូនថា សព្វថ្ងៃនេះ បងមានក្ដីសុខខ្លាំងណាស់ នៅពេលដែរអូន នឹងកូនៗ នៅជិតបង 👨👶👦👩
បងសូមទោសអូន ប្រសិនកន្លងទៅនេះ បងបានប្រេី ពាក្យសម្ដី មួយណាមិនល្អ ដែលធ្វេីអោយ អូនមានអារម្មណ៍មិនល្អ ចំពោះបង 🙏 បងសន្យាជាមួយអូន នឹងកូនៗថា បងនឹង ធ្វេីអោយអូននឹងកូនៗ មានក្ដីសុខពេញមួយជីវិត 👌 ពីបង ( ប្ដីដ៏ល្អរបស់អូន❤️ )”៕
មតិយោបល់