កំពង់ធំៈ កាលពីវេលាម៉ោង ៧ និង៤៥នាទីយប់ថ្ងៃ២៩ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ភូមិថ្មសំលៀង ឃុំក្រា ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ (ប្រុស) របួសម្នាក់ (ប្រុស) និងខូចខាតម៉ូតូ០១គ្រឿង(ធ្ងន់)។
រថយន្តមួយបាំងកន្លះ ពណ៌ប្រផេះ ពាក់ស្លាកលេខ និងអ្នកបើកបរ មិនស្គាល់ (បើកបរទិសដៅពីជើងទៅត្បូង គេចខ្លួនបាត់)។ ម៉ូតូម៉ាក C100កូរ៉េ ពណ៌លឿង ពាក់ស្លាកលេខគ្មាន (ធ្វើដំណើរពីត្បូងទៅជើង) ដោយបើកបរឈ្មោះ បាំង ទ្រី ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រៃស្រទ្បៅ ឃុំត្រពាំងទ្បាលិច ស្រុកបន្ទាយមាស ខេត្តកំពត មុខរបរកម្មករ នៅក្រុមហ៊ុនចំការកៅស៊ូតានបៀន ស្លាប់នៅមន្ទីរពេទ្យបង្អែក (មិនពាក់មួកសុវត្ថិភាព)។
ចំណែកអ្នករួមដំណើរឈ្មោះ យ៉ាង ហ័ន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិឃុំជាមួយគ្នា មុខរបរកម្មករ នៅក្រុមហ៊ុនចំការកៅស៊ូតានបៀន របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក (មិនពាក់មួកសុវត្ថិភាព)។
មូលហេតុបឋម៖ រថយន្តបើកមិនប្រកាន់ស្តាំ៕
មតិយោបល់