តាកែវៈ យោងតាមផេករដ្ឋបាល ស្រុកបាទី បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ លោក ភួន ឈីម អភិបាលស្រុក ចុះពិនិត្យមើលទឹកល្អាងភ្នំចំបាប់នៅការដ្ឋានដែលផ្ទុកដោយ សារធាតុរំសេវដែលធ្វើអោយប៉ះពាល់ដល់សុខភាពដល់អ្នកមកលេងទីនេះ ស្ថិតនៅភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ចូលរួមមានលោកអភិបាលរងស្រុក លោកអធិការរងនគរបាលស្រុក លោកប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុក ការិយាល័យឧស្សាហកម្មនិងសិប្បកម្ម ការិយាល័យធនធានទឹក ការិយាល័យបរិស្ថាន ការិយាល័យទេសចរណ៍ លោកមេឃុំ នាយប៉ុស្តិ៍រដ្ឋបាល មេភូមិ ៕
មតិយោបល់