ព័ត៌មានសិល្បៈ និងកម្សាន្ត

ហេង ពិទូ បើកសញ្ញាឆ្ងល់ ខណៈដែលរងការចោទថាចម្លងបទពីគេ

ភ្នំពេញៈ ហេង ពិទូ តារាចម្រៀងដែលកំពុងទទួលបានការគាំទ្រ ពីសំណាក់ប្រិយមិត្តទូទាំងប្រទេស តាមរយៈការធ្វើបទ Original Song កំពុងរងការចោទប្រកាន់ពីអ្នកលេងហ្វេសប៊ុក ថាចម្លងបទពីគេ ។

តារាចម្រៀង ហេង ពិទូ មួយរយៈចុងក្រោយនេះ ទស្សនិកទទួលស្គាល់យ៉ាងផុសផុល ចាប់តាំងពីបញ្ចេញបទស្នាដៃកូនខ្មែរ «ទីបំផុត» បទ «ស្នាមថើបចុងក្រោយ» បទ«ភ្លៀង» និង បទ«នៅទីនេះមានមនុស្សខូចចិត្ត» ។ ប៉ុន្តែរឿងដ៏ប្លែកមួយបានកើតឡើង បានធ្វើឲ្យ កវិនិពន្ធ និង ជាតារាចម្រៀង បើកសញ្ញាឆ្ងល់ ក្រោយ គណនីលេងហ្វេសប៊ុកម្នាក់ បានចោទប្រកាន់ថា បទនោះពិរោះ តែចម្លងពីគេ។

គណនីលេងហ្វេសប៊ុកម្នាក់ ឈ្មោះ Chan Sideth បាន សរសេរថា បទនេះពិរោះណាស់ គួរឲ្យសោកស្តាយ ដែលមិនមែនជាស្នាដៃនិពន្ធរបស់ខ្មែរត្រឹមជាបទចម្លងពីគេ។ គណនីហ្វេសប៊ុកខាងលើបន្តថា សួរត្រង់តើអាចនិពន្ធបទថ្មី Original Song របស់ខ្មែរអត់??????? ធ្វើបានទេប៉ុណ្ណឹង…..????
ជាមួយនឹងពាក្យរិះគន់នេះ តារាចម្រៀង ហេង ពិទូ បានបើកសញ្ញាឆ្ងល់ ដោយសរសេរនៅលើហ្វេសប៊ុកខ្លួនថា «គាត់កំពុងនិយាយពីអី»

12308693_1703046913271902_1507869836972925826_n 12108048_1693414304235163_7401513870264599563_n 12106839_1689390261304234_4210532469744346284_n 11202565_1698095513767042_7317171608307315242_n 11193269_1674835459426381_4730092160357535549_n 1979625_1435066146736648_1598678828_n 10426865_1713344892242104_7307347316851898485_n1482764_1426201804289749_2001528619_n

មតិយោបល់