ព័ត៌មានសិល្បៈ និងកម្សាន្ត

‘Beautiful​​ ​​Cause​ ​You​ ​Love​ ​Me​’​ ​ប​ទ​ថ្មី​រ​ប​ស់​ ​Girls​ ​Aloud​​ ​មា​ន​លើ​រ​ល​ក​ធា​​​តុ​អា​កា​ស​នៅ​ថ្ងៃ​នេះ​

ក្រុមតារាចម្រៀង Girls Aloud នឹងធ្វើការបង្ហាញខ្លួនចំពោះបទថ្មីរបស់គេក្រោមចំណងជើងថា ‘Beautiful Cause You Love Me’ ដែលជាការបង្ហាញខ្លួនលើករលកធាតុអាកាសជាលើកដំបូង នៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១២ នេះ ។

ចំពោះបទថ្មីក្រោមចំណងជើងថា ‘Beautiful Cause You Love Me’នេះដែរនឹងធ្វើការផ្សព្វផ្សាយតាមរលកធាតុអាកាស Radio 2 នៅវេលាម៉ោង ១១ និង ៣០ នាទីព្រឹកម៉ោងក្នុងតំបន់។

ចំណែកនៅលើធ្វីតទ័រ វិញ ក្រុមតារាចម្រៀងស្រីនេះដែរបានធ្វីតថា “វាជាលើកដំបូងហើយ សម្រាប់ ‘Beautiful Cause You Love Me’ ដែលមានវត្តមាននៅលើ BBCRadio2”។

ក្រុមតារាចម្រៀងទាំង5 នាក់នេះ នៅលើធ្វីតទ័រ នាងក៏បានធ្វើការបង្ហាញដោយធ្វីត ទំនុកច្រៀងផងដែរ។

គួរបញ្ជាក់ផងដែរថា បទចម្រៀងរបស់ក្រុមតារាចម្រៀងនេះ ដែលជាបទចុងក្រោយក្រោមចំណងជើងថា ‘Something New’ នឹងត្រូវបានដាក់បញ្ចូលទៅលើទីផ្សារនៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១២ ហើយអាលប៊ុម Ten របស់ពួកគេនឹងចេញខ្លួននៅថ្ងៃទី ២៦ ខែឆ្នាំ ដដែល៕

ទស្សនាបទចម្រៀង ‘Something New’ ដូចខាងក្រោម៖

មតិយោបល់