ទើបតែផ្អើលរឿងដំណឹងចូលហ៑ុន ជាមួយតារាចម្រៀង លោក សុគន្ធ ថេរ៉ាយុ បើកក្លិប QK Club ស្ថិតនៅម្ដុំក្ដាន់២ អតីតក្លិបថោនសោះ ពេលនេះលេចដំណឹងទៀតហើយថា ផលិតករដែលជាអ្នកដឹកនាំសម្ដែងរូបនេះ ថែមទាំងបានប្ដូររថយន្តម៉ាអូឌី Audi ឆ្នាំ២០១៤ ដែលត្រូវគេស្គាល់ថា មានតម្លៃជាង១០មុឺនដុល្លារនោះផង។
ការភ្ញាក់ផ្អើលនេះ គឺបន្ទាប់គេឃើញលោកប្រើរថយន្តស៑េរីថ្មីនេះ ចេញចូលក្លិបថ្មីត្រួតការងារ។ យ៉ាងណាមិញគេមិនទាន់ដឹងថា រថយន្តទំនើប ដែលលោកបង្ហាញ ស្របពេលក្លិបជាភាគហ៑ុន របស់លោក បានបើកទទួលភ្ញៀវនេះ ជាកម្មសិទ្ធិរបស់លោក ឬជារបស់អ្នកណាម្នាក់ ដែលលោកយកមកជិះនោះទេ។ ប៉ុន្តែបើជារបស់លោកមែន គឺពិតជាលូយមិនអន់ទេ ដែលមានដើមទុនចំណែកខ្លួនឯង ឡើងប្រមាណ២០មុឺនដុល្លារ បើកក្លិប QK ទៅហើយ ស្រាប់តែមកមានលទ្ធភាពប្ដូរ រថយន្តតម្លៃជាង១០មុឺនដុល្លារមុនថ្ងៃសម្ពោធក្លិបផ្លូវការបែបនេះ គឺពិតជាលូយ លើសពីការស្មាន។
ប្រភពពីតារាសិល្បៈ បានអះអាងថា រថយន្តនោះលោក Rith Omeg បើកមកក្លិបរាល់ថ្ងៃ ដោយរថយន្តនោះ គឺជារបស់លោក ប៉ុន្តែបណ្ដាលមកពីផលិតករ រូបនេះមិនចង់អួតអាង ទើបនៅមិនទាន់បង្ហើបជាសាធារណៈថា លោកគឺម្ចាស់រថយន្ត ខណៈដែលការសុំសម្ភាសន៍ពីរថយន្តថ្មីនេះ ក៏ត្រូវលោកបញ្ជាក់ថា សុំមិនទាន់បកស្រាយ៕
មតិយោបល់