ព័ត៌មានជាតិ

កុកភ្លេចជុង! សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅខណ្ឌទួលគោក

ភ្នំពេញ: កម្លាំងជំនាញរបស់ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់ ពាក់ពន្ធ័អំពើលួចគាស់ផ្ទះ កាលពីវេលាម៉ោង ០៩ និង ០០ នាទីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចផ្ទះលេខ២៤បេ ផ្លូវលេខ ៣៦២ ក្រុម១៥ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ២៣ និង ០០ នាទី ដោយជនសង្ស័យត្រូវបានបញ្ជូនមកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ៖

ទី១ឈ្មោះ-ឈ្មោះ អាន ចន្ទ័រិទ្ធ ហៅ ញ៉ាញ់ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅផ្ទះលេខ២៥បេ ផ្លូវលេខ៣៦២ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទី២-ឈ្មោះ ស្រេង ច្រិល ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ
ទី៣-ឈ្មោះ ថា វង្ស ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវBT សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ចាន់ ដារ៉ា ហៅ ជើម ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ២៤បេ ផ្លូវលេខ ៣៦២ ក្រុម១៥ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្ភារ:បាត់បង់៖
– ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន ៥២៨៧២១៦ ពាក់ស្លាកលេខភ្នំពេញ ១HC-៤៧១៣
-ម៉ូតូម៉ាកហុងដាធូដេ ពណ៌ក្រហម លេខតួ ១៥៣១៥៤៧ លេខម៉ាស៊ីន ១១៣៧១៨៦ ពាក់ស្លាកលេខភ្នំពេញ១CV-៤១០៤
-ម៉ាស៊ីនបោកគក់ ម៉ាកសាំសុង ចំនួន ០១
-ម៉ាស៊ីនភ្លើងមិនចាំម៉ាក ចំនួន ០១ គ្រឿង
-ទូរទស្សន៍ម៉ាកLG ទំហំ ៤៣ អ៊ីង ចំនួន ០១ គ្រឿង និងម៉ាកសាំសុង ទំហំ ៣៣អ៊ីង ចំនួន ០១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់