កណ្តាលៈ កាលពីវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រោមការដឹកនាំ បញ្ជាពីលោកអធិការនគរបាលស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួច បានចុះ បង្រា្កបទីតាំងលេងល្បែងស៊ីសង ខុសច្បាប់(លេងបៀស៊ីគូថៃ)
នៅចំណុចផ្ទះឈ្មោះ មឿន គួន ភេទស្រី អាយុ៦៣ឆ្នាំ ស្ថិតក្នុងភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ឃាត់ខ្លួនបានជនសង្ស័យ០៧នាក់៖
១- ឈ្មោះមឿន គួន ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរមុខរបរ រើសអេតចាយ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួ ខេត្តកណ្តាល (ជាម្ចាស់ផ្ទះ)
២-ឈ្មោះស ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំមុខរបរលក់ដូ នៅភូមិចំការថ្លែង ឃុំព្រៃពួច ស្រុកអង្គស្នួ ខេត្តកណ្តាល (អ្នកលេង)
៣-ឈ្មោះតៀង រ៉ា ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកឈរមើលផងលេងផង។
៤-ឈ្មោះទឹម ផល្លី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មាការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាលជាអ្នកលេង។
៥-ឈ្មោះ ឌឹម ខេមម៉ា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនីរោងចក្រ នៅភូមិចំបក់ទន្សាយឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល ជាអ្នកលេង។
៦-ឈ្មោះ មឿង ធីតា ភេទស្រី អាយុ២៥ ជនជាតិកម្មកររោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលេង)
៧-ឈ្មោះ ភុន ផាវី ភេទស្រីអាយុ៣៤ឆ្នាំ ភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាលជាអ្នកលេង។
វត្ថុតាងចាប់យក៖
១.បៀរ ១០សន្លឹក។
២.កំរាលភួយចំនួន១ និងកន្ទេលក្រហមចំនួន១។
សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងខាងលើ កម្លាំងជំនាញ បានទទួលព័ត៌មានថា នៅទីតាំងខាងលើ មានលេងល្បែងស៊ីសងខុសច្បាប់ ហើយបានចុះទៅដល់ជនសង្ស័យ កំពុងតែលេងបៀស៊ីគូថៃ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានតែម្ដង។
តាមចម្លើយសារភាពរបស់ឈ្មោះ មឿន គួនជា បានសារភាពថា ខ្លួនពិតជាឲ្យគេលេងបៀស៊ីគូថៃ នៅក្នុងផ្ទះរបស់ខ្លួនមែន។ ចំពោះករណីនេះ កម្លាំងជំនាញស្នើសុំអប់រំ២៤ម៉ោង នៅអធិការដ្ឋាន៕
មតិយោបល់