ព័ត៌មានសិល្បៈ និងកម្សាន្ត

បញ្ញា សិទ្ធិ ប្រកាសទទួលការងារភ្លាម ក្រោយមកដល់ស្រុក និងដោះស្រាយបំណុលរួចរាល់ ជាមួយក្លិបសោន

តារាចម្រៀងបញ្ញា សិទ្ឋិ បានប្រកាសភ្លាមៗទទួលការងារ បន្ទាប់ពីលោកបញ្ចប់ការសម្ដែងនៅអូស្ត្រាលី ហើយមកដល់ស្រុកវិញ កាលពីថ្ងៃទី ៩ ឧសភា។ លោកថា ខ្លួនបានបញ្ចប់បំណុលជាមួយ លោកឧកញ៉ា ដួង ឆាយ និងភរិយា ម្ចាស់ក្លិបថោន រួចរាល់អស់ហើយ នៅក្នុងពេលនេះ។

លោក បញ្ញា សិទ្ឋិ បានអោយដឹងក្រោយពីមកដល់ប្រទេសកម្ពុជាវិញថា ករណីបំណុលជាមួយក្លិបសោន លោកបានដោះស្រាយសងបញ្ចប់រួចរាល់អស់ហើយ បន្ទាប់ពីទៅច្រៀង ជួយដល់វត្តមួយ តែទទួលបានលុយធីបពីការអាណិតស្រឡាញ់របស់អ្នកគាំទ្រ។ លោកស្នើអោយប្រព័ន្ធព័ត៌មាន ដែលមិនទាន់ជ្រាបមេត្តាទទួលដឹងឮពីករណីនេះផង ដោយកុំបន្តសរសេរថា លោកនៅមានបញ្ហាពីក្លិបសោនទៀត។ លោកថា ខ្លួនមានបញ្ហារឿងថវិកាជាមួយក្លិបសោន ក្នុងពេលបម្រើការ អំទ្បុងពេលម្ដាយលោកឈឺធ្ងន់ តែលោកមិនដែលគេចបំណុលនោះទេ គឺមានបំណងសងជានិច្ច ដោយគ្រាន់តែការកំណត់របស់ម្ចាស់បំណុល លោកមិនទាន់មានលុយសងគ្រប់ ទើបធ្វើអោយមានប្រតិកម្ម។ យ៉ាងណាមិញលោកថា រឿងរ៉ាវគ្រប់យ៉ាងត្រូវបានបញ្ចប់ហើយ ដោយលោកក៏ថ្លែងអំណរគុណ ចំពោះលោកឧកញា ដួង ឆាយ និង ភរិយា ដែលទទួលយកការពន្យារពេលមួយលើកជាពីរលើករបស់លោក ហើយចុងក្រោយ ដ្បិតថាធ្វើអោយប៉ះពាល់កេរ្តិ៍ឈ្មោះរបស់លោកបន្តិចមែន ប៉ុន្តែលោកទាំងពីរ ក៏មានការយោគយល់ខ្ពស់។ លោកសង្ឃឹមថា បងប្អូនទាំងអស់ នឹងទទួលជ្រាបជាដំណឹង ហើយមេត្តាបញ្ចប់ នូវការវាយប្រហារផ្លូវចិត្តរ បស់លោកបន្តទៀត។

បញ្ញា សិទ្ឋិ បន្តថា ក្រោយមកដល់ស្រុកវិញនេះ លោកប្រកាសទទួលការងារសិល្បៈភ្លាមៗ ដោយមិនសម្រាកនោះទេ ដើម្បីរកប្រាក់បន្តទៀត ដោយនៅសប្តាហ៍នេះ លោក នឹងចាកចេញទៅកាន់ប្រទេសថៃ ដើម្បីបំពេញភារៈចាំបាច់របស់ខ្លួនមួយ៕

មតិយោបល់