តារាចម្រៀងតៃវ៉ាន់នាង A-Mei បានសន្យាថានឹងបរិច្ចាគទឹកប្រាក់ចំនួន ៨៤ ០០០ ដុល្លារអាម៉េរិក ដល់រដ្ឋាភិបាល ស្រុក Taitung ដើម្បីជួយការកសាងស្រុកនាងឡើងវិញ បន្ទាប់ពី ព្យុះទីហ្វុងបក់បោកលើស្រុកកំណើតនាង។ នេះបើយោងតាម The Star ចុះផ្សាយ។
តារាស្រីរូបនេះ បានសរសេរលើហ្វេសប៊ុកថា ស្រុករបស់នាងបានខូចខាត ដោយសារព្យុះ ដែលអាចនឹងត្រូវការជំនួយ។
A-Mei ធាតុពិត ត្រូវទៅសម្តែងនៅ ម៉ុងហ្គោលី ប៉ុន្តែដោយសារតែជួបនូវហេតុការណ៍ព្យុះ បក់បោកស្រុកកំណើត ក៏សម្រេចចិត្ត ផ្អាកដំណើរចេញទៅសម្តែង ដើម្បីទៅមើលសាច់ញាតិ នៅ ស្រុក Taitung ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់