ព័ត៌មានជាតិ

បុរសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួន ចោលប្រពន្ធ និងកូនតូចៗ

ឧត្តរមានជ័យៈ បុរសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួន ចោលប្រពន្ធ និងកូនតូចៗ២នាក់ បន្ទាប់ពីអស់សង្ឃឹមក្នុងជីវិតដោយគ្មានសមត្ថភាពរកស៊ីចិញ្ចឹមគ្រួសារបាន។ ករណីនេះ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិនិងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

បុរសគិតខ្លីរូបនេះ មានឈ្មោះ សុំ កប ភេទប្រុស អាយុ២៣ឆ្នាំ បានយកខ្សែគោ ចងកសម្លាប់ខ្លួនតែម្ដង។ ប្រពន្ធឈ្មោះ តុន ចាន់ឌី អាយុ២០ឆ្នាំ បានឲ្យដឹងថា ពួកគាត់បានរៀបការជាមួយគ្នា៦ឆ្នាំហើយ និងមានកូន២នាក់ ដោយកូនប្រុសបង អាយុ២ឆ្នាំ និងកូនប្អូនអាយុ៦ខែ ហើយការឈានដល់ថ្នាក់ចងកនេះ គឺមិនមានបញ្ហាអ្វីនោះទេ រហូតដល់ថ្ងៃកើតហេតុក៏ស្រាប់តែឃើញចងកតែម្តង។

តាមលោកពូ ហែម សារឿន អាយុ៤៧ឆ្នាំ អ្នកមី ម៉ានិមល អាយុ៤០ឆ្នាំ ត្រូវជាឪពុកម្តាយសពបានឲ្យដឹងថា តាំងពីពួកកូនៗ បានគ្នាជាប្តីប្រពន្ធជនរងគ្រោះធ្លាប់បានប្រើប្រាស់គ្រឿងញៀន ក្នុងខណៈពេលឡើងទៅទឹកដីថៃស្ពាយឈើក្រញូង រហូតដល់ជិតមួយឆ្នាំមុនពេលចងកសម្លាប់ខ្លួន ជនរងគ្រោះមិនបានទៅទេ ដោយមានសតិមិនប្រក្រតី ដោយសារដាច់ជាតិថ្នាំញៀន តាំងពីមានសតិមិនសូវប្រក្រតីមកជនរងគ្រោះមិនបានជួយរកលុយផ្គត់ផ្គង់ចិញ្ចឹមកូនៗ និងប្រពន្ធ មិនត្រឹមតែមិនជួយប្រពន្ធកូនថែមទាំងវាយកម្ទេចទ្រព្យក្នុងផ្ទះ នៅសល់តែសំបកផ្ទះដោយមានដំបូលធ្លុះធ្លាយ ភ្លៀងមកគ្មានកន្លែងជ្រកនោះទេ គឺនាំគ្នាដេកនៅតែនិងចង្ក្រានបាយប៉ុណ្ណោះ៕

មតិយោបល់