ព័ត៌មានសិល្បៈ និងកម្សាន្ត

អាណិតណាស់ អ្នកនាងភីម ដេកយំមិនឈប់ ក្រោយប្ដីទៅវត្តមុនកំណត់

តាមការព្រមព្រៀង តារាកំប្លែងនាយ តាក់សុី ត្រូវចេញទៅបួសនៅថ្ងៃទី១៧ ឧសភា ឯណោះទេ នៅវត្តគល់ទទឹង ស្ថិតក្នុងសង្កាត់កោះក្របី រាជធានីភ្នំពេញ។ ប៉ុន្តែនៅថ្ងៃទី១៥ ឧសភា មុននេះ លោកបែរជាទារប្រពន្ធកូន អោយជូនទៅបួស ដោយអ្នកស្រីម្ចាស់ហាងមីស៑ុបកូនកាត់ ជាបងស្រីធម៍ ក៏បានជូនទៅ និងបង្ហាញពីអារម្មណ៍ខ្លោចចិត្តយ៉ាងខ្លាំង នៅពេលអ្នកនាងភីម ដេកយំមិនឈប់ ក្រោយប្ដីទៅសំងំសមាធិនៅវត្តបាត់ឈឹង។

អ្នកស្រី គង់ វណ្ណា ម្ចាស់ហាងមីស៑ុបកូនកាត់ និងជាម្ចាស់ហាងប៑ុហ្វេសមុទ្របៃតង ស្ថិតនៅកោះពេជ្រ ដែលគេស្គាល់ថា ជាបងស្រីធម៍ចិត្តមួយថ្លើមមួយ របស់អ្នកនាងភីម និង នាយតាក់សុី បានថ្លែងបញ្ជាក់មុននេះថា បើទោះជានាយតាក់សុី មិនត្រូវបានក្រសួងធម្មការ និងសាសនា អនុញ្ញាតិ អោយបួស តែនាយបានសម្រេចចិត្ត ចាកចេញពីផ្ទះ អោយអ្នកស្រី និងភរិយា ជូនយកទៅដាក់ នៅវត្តគល់ទទឹងបាត់ហើយ ដោយអ្នកស្រីជាបងធម៍ និងភរិយាប្រឹង ឃាត់យ៉ាងមិចក៏មិនស្ដាប់។ អ្នកស្រីថា អ្នកស្រីបានជួយសម្រួល អ្នកនាងភីម ក្នុងការផ្ដល់ជំនួយជាថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់នាយតាក់សុី ក្នុងឱកាសសម្រេចចិត្ត ចេញទៅបួសនៅពេលនោះ ក្នុងពេលអ្នកនាងភីម ក៏រកអីមិនសូវបាន។ បើគ្មានការប្រែប្រួល នាយតាក់សុី នឹងកោរសក់បួសនៅថ្ងៃទី១៧ ឧសភា ប៉ុន្តែបើទោះជាលោកពិត ជាបួសបាន ឬ បួសមិនបាន ក៏លោកបានចេញទៅស្លៀកសពាក់ស ហើយចេញពីផ្ទះ ទុកអោយអ្នកនាងភីម និងកូនប្រុសរស់នៅ ដោយខ្វះភាពកក់ក្ដៅបាត់ទៅហើយ។

អ្នកស្រីថាខ្លួនពិតជាមានអារម្មណ៍ខ្លោចចិត្ត នៅពេលអ្នកនាងភីម ខលទូរស័ព្ទមកពេលណាក៏ដេកយំ ក្នុងពេលនាយតាក់សុី គឺទោះជាអង្វរករយ៉ាងណា ក៏លោកមិនព្រមត្រលប់ក្រោយ។ អ្នកស្រីថា ក្នុងនាមជាបងធម៍ គឺមានតែការលើកទឹកចិត្ត និងជួយជ្រោមជ្រែង ដល់អ្នកនាងភីម ក្នុងពេលបាត់បង្អែកពីស្វាមីប៉ុណ្ណោះ ប៉ុន្តែបើនាងភីម មិនប្រឹងក្រោកឈរ ដោយខ្លួនឯង ក៏អ្នកស្រីពិតជាពិបាកដែរ។

អ្នកស្រី គង់ វណ្ណា បន្តថា ត្រឹមការទំនុកបម្រុងអ្នកនាង ភីម និងកូននាយតាក់សុី កុំអោយពិបាក អ្នកស្រីនឹងចេញមុខ ទទួលខុសត្រូវ ដោយតាំងពីនាយតាក់សុី មិនទាន់ទៅនៅវត្ត ក៏អ្នកស្រី បានយកអ្នកនាងភីម អោយមកជួយការងារក្នុងហាង មីស៑ុបកូនកាត់ ស្ថិតនៅកោះពេជ្រ និងនៅហាង ប៑ុហ្វេសមុទ្របៃតង ស្ថិតនៅកោះពេជ្រដូចគ្នា ជាប់មាត់ទន្លេ ខាងក្រោយផ្លាកក្រុមហ៑ុនស្មាត ដើម្បីអោយអ្នកនាងភីម យល់ដឹងពីរបៀបធ្វើអាជីវកម្ម គ្រាន់ជួលអ្នកនាងភីម អោយរៀនចេះ ជួយខ្លួនឯងផងដែរ។

យ៉ាងណាមិញអ្នកស្រីថា នៅពេលឃើញប្អូនធម៍កើតទុក្ខបែបហ្នឹង អ្នកស្រីក៏ពិបាកភ្នែកមើលផងដែរ ជាពិសេសនៅពេលអ្នកនាងភីម ខលមកលើកណាក៏យំ ហើយទោះខំលើកទឹកចិត្តយ៉ាងមិច ក៏មិនព្រមបាត់យំ៕

មតិយោបល់