ចាត់ទុកថាមិនចាញ់ស្នេហាយុវវ័យដែលតារាសម្ដែងអ្នកនាង យីវ ម៉ូនីកា នៅតែបានទទួលកាដូពញាក់អារម្មណ៍ពីស្វាមីនៅរាល់ថ្ងៃកំណើត និងខួបអាពាហ៍ពិពាហ៍ បើទោះបីជាអ្នកនាងមានវ័យជ្រេ និងមានកូនដល់ទៅ៣ មិនមែនក្មេងដូចមុន។ អ្នកនាងចាត់ទុកថា កាដូគ្រឿងពេជ្រ និង រថយន្តមួយគ្រឿង ដែលមានតម្លៃជាង ២ម៉ឺនដុល្លារ ដែលគ្រួសារអ្នកមានភាគច្រើនយល់ថា ជាកាដូធម្មតា តែចំពោះនាងយល់ថា វាជាកាដូដ៍មានតម្លៃមហាសាល សម្រាប់ជីវិតអាពាហ៍ពិពាហ៍របស់ខ្លួន។
អ្នកនាង យីវ ម៉ូនីកា និយាយថា មកទល់ពេលនេះលោក ហុក សុទិត្យា ដែលមន្ត្រីប្រចាំខណ្ឌពោធិសែនជ័យ និងជាស្វាមីរបស់នាង នៅតែយកចិត្តទុកដាក់ចំពោះអ្នកនាង តាមរយៈការផ្ដល់កាដូផ្សេងៗ ដើម្បីបង្ហាញពីក្ដីស្រលាញ់ នៅរាល់ថ្ងៃខួបកំណើត និងខួបអាពាហ៍ពិពាហ៍។ អ្នកនាងទើបតែបានកាដូរខ្សែពេជ្រមួយខ្សែ និងរថយន្តព្រូសមួយគ្រឿង សរុបតម្លៃគឺជាង ២ម៉ឺនដុល្លារប៉ុណ្ណោះ កាលពីថ្ងៃទី១៥ ខែឧសភា ដែលជាថ្ងៃខួប ៩ឆ្នាំនៃចំណងស្នេហ៍។
អ្នកនាងបន្តថា ស្វាមីមិនដែលភ្លេច និងការពញាក់អារម្មណ៍នៅកាដូប្លែកៗ ក្នុងថ្ងៃខួបកំណើត ឬ ថ្ងៃខួបអាពាហ៍ពិពាហ៍នោះទេ បើទោះជាអ្នកនាង និងស្វាមី មានវ័យឡើងជ្រេរៀងៗខ្លួន ហើយក៍មានកូនស្រី ៣នាក់ ទុកជាចំណងដៃទៅហើយក្ដី។ ពេលខ្លះអ្នកនាង មិនសូវចងចាំថាខ្លួនកើតចំថ្ងៃណា ឬ មិនចាប់អារម្មណ៍ថា ថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួនចំថ្ងៃណានោះ ទេប៉ុន្តែស្វាមីតែងធ្វើឲ្យអ្នកនាងចងចាំជាមួយនឹងកាដូផ្សេងៗ។ អ្នកនាងថា ខ្សែកពេជ្រតម្លៃត្រឹមតែជាង៥ពាន់ និងរថយន្តយម្លៃជាង ១ម៉ឺនដុល្លារ មិនថ្លៃសម្រាប់គ្រួសារអ្នកមាននោះទេ ប៉ុន្តែសម្រាប់ស្វាមីរបស់អ្នកនាង គ្រាន់តែជាមន្ត្រីរាជការធម្មតា ហើយសន្សំលុយទិញបានកាដូទាំងនោះ ជូនអ្នកនាងជាប្រចាំ គឺអ្នកនាងចាត់ទុកថាមានតម្លៃយ៉ាងខ្លាំង។
គួរបញ្ជាក់ថា អ្នកនាង យីវ ម៉ូនីកា ទើបតែបានប្រារព្ធពិធីខួបកំណើតកូនស្រីទី២ ផ្គួបនឹងខួបអាពាហ៍ពិពាហ៍ ៩ឆ្នាំ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដោយមានមិត្តភ័ក្ត្រ និងសាច់ញាតិកុះករចូលរួម នៅថ្ងៃនោះអ្នកនាងរំភើបចង់ហោះ នៅពេលប្ដីជូនកាដូធំៗ ដែលអ្នកនាងប្រាប់ថា សុទ្ធតែជារបស់មានតម្លៃក្នុងបេះដូងរបស់អ្នកនាង៕
មតិយោបល់