ព័ត៌មានជាតិ

មានជំងឺថ្លើមប្រចាំកាយលោកអ៊ំម្នាក់ សម្រេចចិត្តធ្វើរឿង នឹកស្មានមិនដល់…

កណ្តាលៈ ប្រទះឃើញបុរសម្នាក់មានជំងឺប្រចាំកាយ ដាច់ចិត្តធ្វើអត្តឃាត (ចង.ក) សម្លាប់ខ្លួន នៅវេលាម៉ោង ៦និង៥នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សួរ ស៊ន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាលើ ។
សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុប្រពន្ធជនរងគ្រោះ បានប្រទះឃើញប្ដីចង.កក្នុងបន្ទប់ ដោយចាក់សោរពីខាងក្នុង ក៏បានខលទូរស័ព្ទ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ព្រែកគយ ឲ្យចុះជួយអន្តរាគមន៏ បន្ទាប់មកកម្លាំងជំនាញពិនិត្យហេតុស្រុកប៉ុស្តិ៍ លោកគ្រូពេទ្យក្រុមប្រឹក្សាឃុំ មេភូមិ បានធ្វើការពិនិត្យសាកសពមានស្នាមជាំរង្វង់ក ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ឡើយ។

ក្រោយធ្វើកោសល្យវិច័យ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ចង.ក សម្លាប់ខ្លួនប្រាកដមែន ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់៖ ជនរងគ្រោះមានជំងឺថ្លើមប្រចាំកាយ៕

មតិយោបល់