ព័ត៌មានសិល្បៈ និងកម្សាន្ត

បទ​ទាក់ទង និង​”​ម៉ែ “​របស់ យក់ ថិ​ត​រដ្ឋា និង ពេជ្រ សោភា ពិតជា​មាន​អត្ថន័យ​សម្រាប់​មនុស្ស​គ្រប់រូប

​ម៉ែ ជា​មនុស្ស​មា្ន​ក់​ដែល​ស្រា​លាញ់​កូន​គ្រប់រូប ស្មើ​និង​ជីវិត​របស់​គាត់ ។ ម៉ែ​ជា​អ្នកមានគុណ​បំផុត ដែល​មិន​អាច​កាត់ថ្លៃ និង​ហាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ឲ្យតែ​កូន​បាន​សុខ ទោះ​នៅទីណា កន្លែង​ណា ម៉ែ​តែងតែ​បារម្ភ​ចំពោះ​រូប​កូន​គ្រប់​ជំហាន ។ ការបារម្ភ​នេះដែរ ខ្លាច​កូន​ជួប​រងគ្រោះថ្នាក់ ដោយ​ការចាញ់បោក​គេ និង​មាន​រឿងរ៉ាវ​ផ្សេងៗ​ទៀត ។​
Sophea & Rotha
​អ្នក​ម្តាយ​គ្រប់រូប បំណងប្រាថ្នា​របស់​ខ្លួន​ចង់​តែ​ឃើញ កូន​របស់​ខ្លួន​ដើរ​ដោយ​គន្លង​ធម៌ និង​មានក្តី​សុខ នោះ មួយ​ជីវិត​របស់​លោក ពិតជា​អស់ចិត្ត​។ ជាក់ស្តែង​បទ​ចម្រៀង របស់ យក់ ថិ​ត​រដ្ឋា ក្រោម​ចំណងជើង​ថា “​បាតដៃ​អ្នក​ម៉ែ​” ដែល​ជា​ទំនុកច្រៀង របស់លោក ជុំ ប៊ុនធឿន ដែល​បាន​ស្លាប់​ចាក​លោក នេះ ដោយ​បន្សល់​នូវ​ស្នាដៃ​ជាច្រើន​ក្នុង​វិស័យ​សិល្បៈ ។ បទ​នេះ​ដែរ ជា​បទ​ដែល​និយាយ​អំពី​ការតស៊ូ​ប្រឹងប្រែង​របស់​អ្នក​ម្តាយ ដើម្បី​កូនស្រី​របស់​ខ្លួន ឲ្យមាន​ពន្លឺ​ត្រចះត្រចង់ ទៅ​ថ្ងៃ​អ​នា​គត់​។ ចំណែក​បទ​ចម្រៀង ពេជ្រ សោភា ក្រោម​ចំណងជើង​ថា “​សង្សារ​គ្រាន់តែ​ជា​អ្នក​ដទៃ​” ជា​បទ​ដែល​ឆ្លុះ​បញ្ជាំង​ឲ្យឃើញ ជាមួយនឹង​កាយវិការ​សម្តែង អ្នក​ម្តាយ​ប្រឹងប្រែង​ធ្វើការ ដើម្បី​តែ​កូន ទោះ​កូន​ខុស​យ៉ាង​ណា ក៏​នៅតែ​លើកលែងទោស សណ្តោស​ប្រណី​គ្រប់​វេលា ។​ម្យ៉ាងវិញទៀត បទ​នេះ​ចង់​អប់រំ​មនុស្ស​ដែល​មាន​វិបត្តិ​ស្នេហា កុំ​ឲ្យ​គិត​ខ្លី សម្លាប់ខ្លួន​ព្រោះតែ សង្សារ មិនមែន​ជា​សាច់ញាតិ ៕
​ចង់ដឹងថា បទ​នេះ មាន​អត្ត​ន័យ​យ៉ាងណា ទស្សនា​ទាំងអស់គ្នា !​
បទ បាតដៃ​អ្នកម៉ែ​ របស់ យក់ ថិតរដ្ឋា​

បទសង្សារ​គ្រាន់តែជាអ្នកដទៃ​របស់ ពេជ្រ សោភា ៖

មតិយោបល់