ព័ត៌មានជាតិ

បង្ក្រាបល្បែងស៊ីសងភ្នាល់បាល់ តាមអ៊ីនធើណិត ឃាត់ខ្លួនមនុស្ស៣នាក់

ភ្នំពេញ: នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទី ត្រង់ចំណុចផ្ទះលេខ១០១៨ ផ្លូវជាតិលេខ៥ ក្រុម៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ កម្លាំងអធិការដ្ឋានសហការគណ:បញ្ជាការឯកភាពខណ្ឌឫស្សីកែវ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង តុប ឈុនឡុង បង្ក្រាបជាក់ស្តែងផ្ទះបើកល្បែងស៊ីសង ភ្នាល់បាល់តាមអ៊ិនធើណិត ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន៣នាក់ ប្រុស២នាក់។

នគរបាលឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះអន់ តុលា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល នៅខណ្ឌសែនសុខ។ (អ្នកលេង) ទី២-ឈ្មោះសារិទ្ធ រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ អ្នកលេង និងទី៣-ឈ្មោះពៅ សំអន ភេទស្រី អាយុ២១ឆ្នាំស្នាក់នៅឃុំវាលធំ ស្រុកល្វាឯម កណ្តាល (អ្នកចូលមើល)។

សម្ភារ:ដកហូតរួមមាន៖ កុំព្យូទ័រ១២គ្រឿង, ទូរទស្សន៍១ គ្រឿង, ក្រដាស់ភ្នាល់បាល់១២សន្លឹក, ប្រាក់ដុលា២០$, ប្រាប់រៀល២០ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់