ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតតារាសម្ដែង ព្រីង ច័ន្ទបុត្រ ផ្ទុះដំណឹងគេចវេសបំណុល និងគំរាមម្ចាស់លុយ

យោងតាមហ្វេសប៊ុក ដែលមានឈ្មោះថា Roselyne Dalva បានបង្ហោះថា អតីតតារាសម្ដែង លោក ព្រីង ច័ន្ទបុត្រ ដែលធ្លាប់ជោគជ័យក្នុងអាជីពចម្រៀង និង ពិធីករ ក្រោមការជ្រោមជ្រែងរបស់ លោក ហ្វៃ សំអាង បានគេចវេសបំណុល និងមានការគំរាមម្ចាស់បំណុល។ ម្ចាស់ហ្វេសប៊ុក ដែលអះអាងថា គឺជាម្ចាស់បំណុល និងជាជនរងគ្រោះនោះ ក៏ប្រកាសពីការដាក់បណ្ដឹងផងដែរ បន្ទាប់ពីលោកព្រីង ច័ន្ទបុត្រ មិនព្រមដោះស្រាយបំណុល ហើយនិយាយគំរាមកំហែង។

ម្ចាស់ហ្វេសប៊ុកសរសេរថា “ការអត់ធ្មត់មនុស្ស មានដែនកំណត់ ជំពាក់លុយគេហើយ មិនមកដោះស្រាយ ធ្វើសម្ដីទ្បូយទៀត ខ្ញុំទុកពេលឲ្យ១ឆ្នាំហើយ ព្រោះការយោគយល់ តែអ្នកឯងមិនដែរយល់ដល់ខ្ញុំទេ ប្លុកហ្វ៊េកបុកខ្ញុំអស់ ហើយខ្ញុំព្យាយាម ទាក់ទងក៏មិនបាន 👎🏼👎🏼👎🏼👎🏼👎🏼”។ នាងខ្ញុំសូមផ្ដាំ ទៅបងប្អូនទាំងអស់គ្នា មើលមុខប្រុសម្នាក់នេះទៅ សន្យាសងលុយ តែដល់ពេលទារ ធ្វើគេចវេសមិនព្រមសង ហើយនិយាយគំរាមខ្ញុំ និយាយមើលងាយខ្ញុំ បញ្ជាមិត្តភក្ដិគាត់ ឲ្យប្លុកហ្វេសប៊ុកខ្ញុំទៀត ខ្ញុំទុកពេលឲ្យហើយ នៅមិនមកស្រាយ មិនចង់សងលុយខ្ញុំ។ ចរឹតចឹងធ្វើឲ្យខូចគេអ្នកល្អ ពិតប្រាកដអស់ហើយ។ ខ្ញុំនឹងដាក់ពាក្យបណ្ដឹងចុងខែ១ ឆ្នាំ២០២០នេះហើយ បើនៅមិនព្រមដោះស្រាយ”។

យ៉ាងណាមិញគឺនៅមិនទាន់ដឹងថា តើរឿងរ៉ាវពិតនៅពីក្រោយការផ្ទុះរឿងនេះ តើយ៉ាងណាទេ៕

មតិយោបល់