ព័ត៌មានសិល្បៈ និងកម្សាន្ត

ល្បីថាតារាហូលីវូត Nicolas Cage ស្លាប់ពេញហ្វេសប៊ុក

បើនិយាយពីព័ត៌មានកុហក ភាគច្រើនត្រូវបានគេបង្កើតរាងរាល់ខែ មេសា ដែលព័ត៌មាននេះត្រូវបានគេធ្វើរាល់ឆ្នាំ ដោយកុហកពីនេះ ពីនោះ ។ ប៉ុន្តែ ចូលមកដល់ខែ កក្កដា ឆ្នាំ២០១៦ ស្រាប់តែមានព័ត៌មាន កុហកមួយទៀតថា Nicolas Cage បានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ក្នុងអំឡុងពេលបើកម៉ូតូ ដែលព័ត៌មាននេះ ត្រូវបានគេចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក។
តាមរយៈចំណងជើងធំៗថា តារាដ៏ល្បីល្បាញ Nicolas Cage ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។
គេនៅចាំបានថា កាលពីឆ្នាំ២០១៣ គេហទំព័រ Global Associated News ក៏បានចេញផ្សយនូវព័ត៌មានកុហកផងដែរថា Cage បានគ្រោះថ្នាក់ដល់ជីវិត ដោយសារតែជិះស្គីទឹកកក ។

nic-cage-motorcycle-accident
ព័ត៌មានស្តីពីការស្លាប់នេះ បាននិយាយថា Cage បានបាត់បង់សតិអារម្មណ៍គ្រប់គ្រង ខណៈដែលក្តារបន្ទះស្គីទឹកកក នោះ រអិលលឿនពេក ក៏ទៅបុកនឹងដើមឈើ។ ក្រោយមក តារាសម្តែង ត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យក្នុងតំបន់ជិតៗនោះ ប៉ុន្តែគេជឿជាក់ថា គាត់បានស្លាប់បាត់ទៅហើយ មុននឹងបញ្ចូនទៅកាន់មន្ទីរពេទ្យ។
ព័ត៌មានចរចាមអារ៉ាម របៀបបោកប្រាស់ បានចេញផ្សាយដំបូង នៅលើទំព័រ Viralvines.site ដែលជាប្រពន្ធផ្សព្វផ្សាយកុហក ទាក់ទងនឹងការស្លាប់ ក្នុងនោះ ចន ស៊ីណា ក៏ត្រូវបានផ្សាយថា បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដូចគ្នា។
ប្រភពច្បាស់ការបានអះអាងថា Nicolas Cage មិនបានស្លាប់ ឬគ្រោះថ្នាក់ដូចអ្វីដែលគេថា នោះដែរ ដោយបច្ចុប្បន្ន តារាហូលីវូត រូបនេះ កំពុងជាប់ដៃរវល់នឹងការងារសិល្បៈ៕

nic-cage-motorcycle

មតិយោបល់