រុស្ស៊ី: យោងតាមកាសែតប្រចាំ Izvestia របស់ប្រទេសនេះ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ការិយាល័យគម្រោងរចនាគ្រាប់រ៉ុក្កែត Makeev របស់រុស្ស៊ី កំពុងរៀបចំគម្រោងដើម្បីអភិវឌ្ឍមីស៊ីលផ្លោង និងនាវាចម្បាំងប្រភេទថ្មី ដែលវាអាចមានសមត្ថភាពខ្ពស់ការពារប្រព័ន្ធមីស៊ីលទាំងនៅក្នុងទឹកនិងអាកាស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៦នេះ។
មីស៊ីលផ្លោងនេះ វាអាចបាញ់ចេញពីនាវាមុជទឹក ឬក៏អាចបាញ់បង្ហោះតាមចិត្ត និងដាក់ពង្រាយជាលើកដំបូងនៅឆ្នាំ២០១៣ នៅលើនាវាមុជទឹកជំនាន់ទីបួន ហើយវាអាចជាមីស៊ីលឆ្លងទ្វីបបានយ៉ាងងាយបំផុត។
កាសែត Izvestia បានឱ្យដឹងថា កាំជ្រួចមីស៊ីលថ្មីនេះ បច្ចុប្បន្នកំពុងស្ថិតក្រោមការអភិវឌ្ឍដែលអាចនឹងត្រូវបានប្រើនៅលើនាវាមុជទឹកនុយក្លេអ៊ែរ។ នាវាមុជទឹក Husky កំពុងត្រូវបានអភិវឌ្ឍជាអ្នកស្នងទៅនឹងនាវាមុជទឹក Yasen របស់រុស្ស៊ី៕
មតិយោបល់