ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

៦ដួងក្នុងGroup«គ្រួសារតារាកម្ពុជា» និយមបង្អួតគូស្នេហ៍

ភ្នំពេញៈ ខុសពីតារាសិល្បៈភាគច្រើនដែលមិនសូវចូលចិត្តសណ្ដោងគូស្នេហ៍នាំឲ្យមានការជជីកសួរពីក្រុមអ្នកកាសែត តារាល្បីឈ្មោះ៦ដួងដែលជាតារាមានសម្មភាពខ្លាំងក្នុងGroup«គ្រួសារតារាកម្ពុជា» បែរជាប្រឹងបង្អួតគូស្នេហ៍របស់ខ្លួនយ៉ាងហ៊ឹកហ៊ាក់ បង្ហាញពីចំណងស្នេហ៍រឹងមាំតែម្ដង។ តារាទាំង៦ដួងនោះរួមមាន អ្នកនាង លីម៉ារីណា អ្នកនាងស្វែង សុជាតា កញ្ញា មាស សម្ផស្ស អ្នកនាងម៉ៅ ស៊ីណាត អ្នកនាងសុខ ច័ន្ទធីតា ហៅកាតុ និងតារាចម្រៀងលោកគង់ សុធារិទ្ធិ។

គឺអាចនិយាយបានថាស្ទើរមិនមានសកម្មភាពណាមួយដែល អ្នកនាងលី ម៉ារីណា ចេញដើរដោយមិនមានវត្តមានស្វាមីនោះទេ។ អ្នកនាងរមែងបញ្ជាក់ថា ស្វាមីជាបុរសយល់ចិត្ត និងមានពេលសម្រាប់ខ្លួនធ្វើបុណ្យធ្វើទាន និងជួបជុំមិត្តភ័ក្ត្រគ្រប់ពេលបង្ហាញមុខ ទើបអ្នកនាងត្រូវតែផ្ដល់កិត្តិយសឲ្យប្ដីចេញមុខមិនដែលខាន។ មិនខុសគ្នាដែរ អ្នកនាងស្វែង សុជាតា ឯណោះវិញ ដែលជាតារាមួយរូបក្នុងក្រុម«គ្រួសារតារាកម្ពុជា» ក៏បានប្រកាសបញ្ចេញមុខមាត់ស្វាមីជាគ្រូថ្នាំបុរាណ និងកូនប្រុសរបស់ខ្លួនដោយបើកចំហរផងដែរ ជាពិសេសចាប់តាំងពីអ្នកទាំងពីរបានជួបជុំគ្នាវិញ ក្រោយពីស្វាមីចេញទៅស្រាវជ្រាវថ្នាំបុរាណអស់មួយរយៈ។ តាមលំនាំមិនខុសគ្នា កញ្ញាមាស សម្ផស្ស ក៏តែងបង្ហាញមុខមាត់បុរសជាគូស្នេហ៍របស់ខ្លួនគ្រប់ពេលទៅណាមកណា ចាប់តាំងពីនាងសម្រេចចិត្តបង្ហាញខ្លួនក្នុងសិល្បៈជាថ្មី ហើយមានភាពលេចធ្លោក្នុងសម្មភាពមនុស្សធម៌របស់Group «គ្រួសារតារាម្ពុជា»។

ងាកទៅកាន់គូស្នេហ៍របស់អ្នកនាងម៉ៅ ស៊ីណាត ឯណោះវិញ ថ្វីដ្បិតតែមិនទាន់រៀបការក៏ពិតមែន ប៉ុន្តែបើនិយាយពីភាពផ្អែមល្ហែម គឺគូស្នេហ៍វ័យក្មេងភាគច្រើនសុំខ្មាស់។ អ្នកនាងរមែងសម្ញ៉ែងបុរសជាស្វាមីមិនទាន់សំពះផ្ទឹមដោយមិនខ្វល់ពីការតាមប្រមាញ់នោះទេ ខណៈគូស្នេហ៍របស់អ្នកនាងក៏តែងចំណាយពេលទៅណាមកណាជាមួយអ្នកនាងមិនដែលបាត់មុខ។ សម្រាប់អ្នកនាងកាតុ ក៏រឹតតែជាមើលឃើញពីស្នេហារឹងមាំផងដែរ ជាមួយនឹងការទៅណាមកណាស្ទើរមិនបាត់មួយជំហាន។ យ៉ាងណាមិញ អ្នកទាំងពីរបណ្ដើរគ្នាស្អិតរមួតគឺមិនចម្លែកនោះទេ ដោយសារតែអ្នកនាងកាតុគឺជាតារាសិល្បៈ ហើយស្វាមីរបស់អ្នកនាងក៏ជាតន្ត្រីករ។ សម្រាប់សមាជិកចុងក្រោយរបស់Group «គ្រួសារតារាកម្ពុជា» ដែលចូលចិត្តបង្អួតគូស្នេហ៍ដែរនោះ គឺតារាចម្រៀងលោកគង់ សុធារិទ្ធិ។ នេះជាការស្ដែងយ៉ាងច្បាស់ថា លោកមិនមានរឿងខូចចិត្តពាក់ព័ន្ធនឹងរឿងតារាចម្រៀងកែវ ច័ន្ទសម្ផស្ស រៀបការរហូតភ្លេចគិតកសាងអនាគតនោះឡើយ។

សមាជិករបស់Group «គ្រួសារតារាកម្ពុជា»ទាំង៦ ថែមទាំងត្រូវមហាជនភាគច្រើនសរសើរថាជាតារាដែលមានស្នេហារឹងមាំ និងផ្អែមល្ហែម បើទោះជាគូស្នេហ៍ខ្លះមិនទាន់មានដំណឹងរៀបការនោះក្ដី៕

photo_2016-10-02_19-58-03photo_2016-10-02_19-58-05photo_2016-10-02_19-58-07photo_2016-10-02_19-58-09photo_2016-10-02_19-58-11photo_2016-10-02_19-58-14photo_2016-10-02_19-58-15photo_2016-10-02_19-58-17photo_2016-10-02_19-58-19photo_2016-10-02_19-58-21photo_2016-10-02_19-58-23photo_2016-10-02_19-58-26photo_2016-10-02_19-58-27photo_2016-10-02_19-58-29photo_2016-10-02_19-58-31photo_2016-10-02_19-58-33photo_2016-10-02_19-58-35photo_2016-10-02_19-58-37photo_2016-10-02_19-58-38photo_2016-10-02_19-58-40photo_2016-10-02_19-58-42photo_2016-10-02_19-58-43photo_2016-10-02_19-58-45photo_2016-10-02_19-58-47photo_2016-10-02_19-58-48photo_2016-10-02_19-58-51photo_2016-10-02_19-58-52photo_2016-10-02_19-58-54photo_2016-10-02_19-58-56photo_2016-10-02_19-58-59photo_2016-10-02_19-59-02photo_2016-10-02_19-59-04photo_2016-10-02_19-59-06photo_2016-10-02_19-59-08photo_2016-10-02_19-59-09photo_2016-10-02_19-59-13photo_2016-10-02_19-59-15photo_2016-10-02_19-59-17photo_2016-10-02_19-59-19

មតិយោបល់