អត្តពលិកតេក្វាន់ដូកម្ពុជាដណ្តើមបាន២៣មេដាយពីព្រិត្តិការណ៍កីឡា Sea Game ក្នុងអំឡុងពេល១៩ឆ្នាំចុងក្រោយ គិតតាំងពីឆ្នាំ១៩៩៧មក។ នេះបើតាមការប្រកាសអញ្ចើញម្ចាស់មេដាយទាំងអស់មកបំពេញបែបបទ សម្រាប់ចារចូលបញ្ចីក្រាំងមាស របស់ខេមរៈសហព័ន្ធតេក្វាន់ដូកម្ពុជា។
Sea Game ឬហៅជាភាសាជាតិថា កីឡាអាស៊ាន តែងរៀបចំរៀងរាល់២ឆ្នាំម្តង ដោយកម្ពុជាទទួលបានមេដាយដូចខាងក្រោម៖
-ឆ្នាំ១៩៩៧ សំរឹទ្ធិ១គ្រឿង(លោក ហៀង សុតា្រ)។
-ឆ្នាំ២០០១ សំរឹទ្ធិ២គ្រឿង(លោក ថេន ថាវរៈ និងលោក ម៉េង សុគ្រី)។
-ឆ្នាំ២០០៣ សំរឹទ្ធិ១គ្រឿង(លោក ប៊ុត វិចិត្រ)។
-ឆ្នាំ២០០៥ សំរឹទ្ធិ១គ្រឿង(លោក ប៊ុត វិចិត្រ)។
-ឆ្នាំ២០០៧ ប្រាក់១គ្រឿង(លោក ថិប ដារិន) សំរឹទ្ធិ២គ្រឿង(លោក ស៊ន អេលីត និងលោកស្រី ឈឿង ពុទ្ធារីម)។
-ឆ្នាំ២០០៩ ប្រាក់៣គ្រឿង(លោក ឆូយ ប៊ូថង ,លោក ស៊ន អេលីត និងលោក សូរ ណារ៉ូ) សំរឹទ្ធិ៤គ្រឿង(លោក ជាតិ ខេមរា, កញ្ញា ជាង ប៊ុនណា, លោកស្រី ស៊ន ដាវីន និងលោកស្រី ឈឿង ពុទ្ធារីម)។
-ឆ្នាំ២០១១ ប្រាក់១គ្រឿង(លោកស្រី ស៊ន ដាវីន) សំរឹទ្ធិ៣គ្រឿង(លោកស្រី ឈឿង ពុទ្ធារីម, កញ្ញា ស៊ន សៀវម៉ី និងលោក ផន វីរៈ)។
-ឆ្នាំ២០១៣ មាស១គ្រឿង(កញ្ញា ស៊ន សៀវម៉ី) ប្រាក់២គ្រឿង(លោក ម៉ៅ សុផល និងលោកស្រី ស៊ន ដាវីន) សំរឹទ្ធិ២គ្រឿង(លោកស្រី ឈឿង ពុទ្ធារីម និងកញ្ញា ឈឿង លីណា)។
-ឆ្នាំ២០១៥ សំរឹទ្ធិ២គ្រឿង(លោកស្រី ឈឿង ពុទ្ធារីម និងលោក ផល សុវណ្ណាត់)។
មតិយោបល់