បុរសម្នាក់ឈ្មោះ Barnard Bey ជាជនគ្មានទីជម្រក បច្ចុប្បន្នរស់នៅលើដោយគ្មានអាសយដ្ឋានច្បាស់លាស់ នៅក្នុងទីក្រុងញ៉ូវយ៉ក បានប្ដឹងចោទប្រកាន់ឪពុកម្ដាយរបស់គាត់ថាមិនបានរស់នៅ និងឧបត្ថម្ភគាត់គ្រប់គ្រាន់។

បុរសម្នាក់នេះ បានទាមទាទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារអាមេរិក ពីឪពុកម្ដាយរបស់គាត់ ដើម្បីជាសំណង។ នេះមិនមែនជារឿងលេងសើចនោះទេ។
លោក Bernard Bey វ័យ ៣២ឆ្នាំ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយថា គាត់បានរត់ចេញពីផ្ទះតាំងពីគាត់វ័យ ៣១ឆ្នាំ ដោយសារតែឪពុកម្ដាយរបស់លោកបានធ្វើបាបមកលើរាងកាយ និងផ្លូវចិត្ត តាំងពីអាយុ ១២ឆ្នាំ។
គាត់បាននិយាយថា ឪពុកម្ដាយរបស់លោកមិនបានផ្ដល់នូវភាពកក់ក្ដៅសម្រាប់រូបលោកទេ ក្រោយពេលគាត់ចេញពីផ្ទះ គាត់បានដើរជ្រកកោននៅក្រោយបា ឬកន្លែងកម្សាន្តផ្សេងៗ។
នៅក្នុងពាក្យបណ្ដឹង លោកបានសរសេរថា លោកសូមប្ដឹងឪពុកម្ដាយរបស់លោកពីបទមិនបានផ្ដល់ក្ដីស្រឡាញ់ និងឧបត្ថម្ភ ព្រមទាំងទារប្រាក់ ២០ម៉ឺនដុល្លារអាមេរិកជាសំណងនៃការខូចចិត្តរបស់លោក។
ផ្ទុយពីការចោទប្រកាន់នេះ ម្ដាយរបស់លោក Bernard បានថ្លែងប្រាប់សារព័ត៌មានថា គាត់មិនចូលចិត្តកូនប្រុសម្នាក់នេះនោះទេ ហើយគាត់ក៏គ្មានហេតុផលអ្វីដែលត្រូវប្រគល់លុយ ២០ម៉ឺនដុល្លារអាមេរិកឲ្យទៅគេដែរ៕
មតិយោបល់