ពិតជារន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលដឹងថា តារាភេទទី៣ កញ្ញា អ៑ុក ដារ៉េត ដែលត្រូវគេដឹង រស់ក្នុងបន្ទប់ជួលតូចចង្អៀត យ៉ាងលំបាកទៅហើយនោះ នៅមានបន្ទុកម្ដាយកើតមហារីក ដល់ដំណាក់កាលចុងក្រោយទៅទៀត។
ក្រោយទម្លាយអោយដឹងពីស្ថានភាពជំងឺចុងក្រោយរបស់ម្ដាយ ស្របគ្នានឹងការសារភាពថា អត់មានលទ្ធភាព សូម្បីតែទិញចំណីឆ្ងាញ់ៗ អោយម្ដាយ កញ្ញា អ៑ុក ដារ៉េត និយាយថា បន្ទាប់ពីលក់ផ្ទះចាស់នៅ នៅម្ដុំផ្សារច្បារអំពៅក្នុង យកប្រាក់ព្យាបាលជំងឺម្ដាយអស់ច្រើនឆ្នាំ គ្រួសាររបស់នាង រស់នៅបន្ទប់ជួលយ៉ាងលំបាកច្រើនឆ្នាំមកហើយ ដោយបងប្រុស និងប្អូន២នាក់ ក៏ទៅរស់នៅខេត្តប៉ៃលិន ទាំងត្រដាបត្រដួស។ អុីចឹងហើយ ទើបបន្ទុករកលុយព្យាបាលម្ដាយ គឺជាបន្ទុករបស់នាង ដោយក្រៅពីសម្ដែងបានកម្រៃបន្តិចបន្តួច នាងរំពឹងតែការងារស្ម័គ្រចិត្ តនៅក្នុងអង្គការអប់រំ ក្រុមស្រលាញ់ភេទដូចគ្នាតែប៉ុណ្ណោះ។
កញ្ញាថា ម្ដាយរបស់ខ្លួនព្យាបាលក្នុងមន្ទីរពេទ្យច្រើនឆ្នាំមកហើយ ដោយក្នុង២ខែចុងក្រោយ គ្រូពេទ្យឈប់ទទួលព្យាបាល ហើយតម្រូវអោយនាងយកម្ដាយមកសម្រាកថែទាំនៅក្នុងបន្ទប់ជួល ខណៈដែលនាងដឹងថា ជីវិតម្ដាយ គឺមិនមានសង្ឃឹមច្រើនទៀតឡើយ។ កញ្ញាថា ជីវភាពក្នុងបន្ទប់ជួល តម្លៃ៥០ដុល្លារ នៅម្ដុំវត្តដំបូកខ្ពស់ គឺជារឿងពិបាកមួយហើយ ប៉ុន្តែអ្វីដែលធ្វើអោយនាងពិបាកមួយទៀត គឺរកលុយមកទិញថ្នាំ និងជូនអាហារឆ្ងាញ់ៗ ដើម្បីបន្តជីវិតម្ដាយ។ ក្នុងដំណាក់កាលនេះ
នាងមានក្ដីស្រម៉ៃតែមួយគត់ គឺចង់អោយម្ដាយហូបឆ្ងាញ់ នៅដង្ហើមចុងក្រោយ ដោយសារតែនាងដឹងថា ជីវិតម្ដាយរបស់នាង គឺដល់ដំណាក់កាលចុងក្រោយទៅហើយ៕
មតិយោបល់